• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

SOMS ១៦៖ អាស៊ានពង្រឹងកិច្ចសហប្រតិបត្តិការកីឡា

កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី ១៦ ស្តីពីកីឡា (SOMS ១៦) បានបើកនា ព្រឹកថ្ងៃទី ១៣ ខែតុលា នៅទីក្រុងហាណូយ ដោយចាប់ផ្តើមនូវព្រឹត្តិការណ៍សំខាន់ៗ ជាច្រើនក្នុងវិស័យកីឡានៅអាស៊ីអាគ្នេយ៍ដែលប្រព្រឹត្តទៅក្នុងឆ្នាំនេះ។ ដោយមានការចូលរួមពីប្រតិភូប្រមាណ ២០០នាក់មកពីប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ទីម័រឡេស្តេ និងតំណាងដៃគូអន្តរជាតិដូចជា ជប៉ុន ចិន FIFA ជាដើម។

កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី ១៦ ស្តីពីកីឡា (SOMS ១៦) បានបើកនា ព្រឹកថ្ងៃទី ១៣ ខែតុលា នៅទីក្រុងហាណូយ ដោយចាប់ផ្តើមនូវព្រឹត្តិការណ៍សំខាន់ៗ ជាច្រើនក្នុងវិស័យកីឡានៅអាស៊ីអាគ្នេយ៍ដែលប្រព្រឹត្តទៅក្នុងឆ្នាំនេះ។ (រូបថត៖ VOV)
ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែតុលា SOMS ១៦ គឺជាវេទិកាឯក ទេសជាន់ខ្ពស់ ដោយផ្តោតលើការពិនិត្យឡើងវិញនូវលទ្ធផលនៃការអនុវត្តផែនការ សកម្មភាពអាស៊ានស្តីពីកីឡាដំណាក់កាល ២០២១ - ២០២៥។ ខ្លឹមសារសំខាន់ៗ រួមមាន ការវាយតម្លៃចុងអាណត្តិអំពីផែនការ ការពិភាក្សាលើអនុស្សរណៈនៃការយោគ យល់គ្នារវាងអាស៊ាន-FIFA ដើម្បីជំរុញការអភិវឌ្ឍកីឡាបាល់ទាត់ក្នុងតំបន់ និងធ្វើ បច្ចុប្បន្នភាពនូវការសាងសង់មជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាសម្រាប់ស្នាដៃខ្ពស់អាស៊ាននៅប្រទេសម៉ាឡេស៊ី ដោយមានថវិកាប៉ាន់ស្មានចំនួន ៥ លានដុល្លារអាមេរិក ក្នុង គោលបំណងលើកកម្ពស់សមត្ថភាពហ្វឹកហ្វឺនសម្រាប់កីឡាករវ័យក្មេងជាង ៥០០ នាក់ ក្នុងមួយឆ្នាំ។ សាស្ត្រាចារ្យរង លោកបណ្ឌិត Nguyen Danh Hoang Viet ប្រធាននាយក ដ្ឋានអប់រំកាយ-កីឡា បានឲ្យដឹងថា៖
“អង្គប្រជុំនឹងពិភាក្សាបន្ថែមទៀតដើម្បីបង្កើតមជ្ឈមណ្ឌលនេះហើយ។ ប្រទេស ម៉ាឡេស៊ីកំពុងត្រៀមរៀបចំ។ យើងនឹងចូលរួមជាមួយប្រទេសអាស៊ាន និងដៃគូដូចជា ប្រទេសចិន ដើម្បីរួមវិភាគទាន ជួយឧបត្ថម្ភក្នុងកម្រិតជាក់ស្ដែង ដើម្បីយើងអាចបង្កើត មជ្ឈមណ្ឌលហ្វឹកហ្វឺនរួមសម្រាប់កីឡាអាស៊ាន។ ជាទូទៅ បណ្តាប្រទេសអាស៊ាន បានឈានដល់ការឯកភាពគ្នាជាមូលដ្ឋានរួចហើយ”។
នៅក្នុងកិច្ចប្រជុំនេះដែរ ប្រតិភូក៏បានស្តាប់របាយការណ៍ស្តីពីការត្រៀមរៀបចំឲ្យ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១៣ នៅ ប្រទេសថៃក្នុងឆ្នាំ២០២៥ ដែលជាព្រឹត្តិការណ៍ធំៗចំនួនពីរ ដែលគ្រោងនឹងប្រមូល ផ្តុំកីឡាករជាង១២០០០នាក់មកពីប្រទេសចំនួន១១៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

លោកអគ្គលេខាបក្ស តូ ឡឹម៖ ឱកាសក្នុងការអនុវត្តបច្ចេកវិទ្យា blockchain ដើម្បីបង្កើនផលិតភាពការងារសម្រាប់វៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម៖ ឱកាសក្នុងការអនុវត្តបច្ចេកវិទ្យា blockchain ដើម្បីបង្កើនផលិតភាពការងារសម្រាប់វៀតណាម

មកទស្សនាតំបន់តាំងពិព័រណ៌បណ្តាញសេវាប្លុកឆេន (blockchain) វៀតណាម លោកអគ្គលេខាបក្ស តូ ឡឹមបាននិយាយថា នេះជាឱកាសដើម្បីអនុវត្តន៍បច្ចេកវិទ្យា ប្លុកឆេន ដើម្បីបង្កើនផលិតភាពការងារសម្រាប់វៀតណាម និងលើកកម្ពស់ចំណូល ថវិកា។

Top