• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ភ្ញៀវចំនួន ១ លាន នាក់ចូលរួមមហោស្រពវប្បធម៌ពិភពលោកហាណូយលើកទី១

ក្រោយរយៈពេល ៣ ថ្ងៃប្រព្រឹត្តទៅ (១០ តុលា-១២ តុលា) មហោស្រពវប្បធម៌ពិភពលោកហាណូយលើកដំបូង បានបិទជាផ្លូវការ ដោយបានទាក់ទាញប្រជាជន និងភ្ញៀវទេសចរប្រមាណ ១ លាននាក់។

  សិល្បករវៀតណាម និងអន្តរជាតិសម្តែងលើឆាករួមគ្នា (រូបថត៖ Thu Vu/VOV)  

មហោស្រពនេះបាននាំមកនូវបរិយាកាសវប្បធម៌ចម្រុះពណ៌របស់វៀតណាម និងប្រទេសនានាជុំវិញពិភពលោក ហើយទន្ទឹមនឹងនោះ ក៏មានសកម្មភាពដ៏មានអត្ថន័យជាច្រើន ផ្សព្វផ្សាយស្មារតីនៃក្តីស្រឡាញ់រាប់អាន ការគាំទ្រគ្នាទៅវិញទៅមក ក៏ដូចជាការចែករំលែករបស់ប្រជាជនវៀតណាមជាមួយជនរួមជាតិ ដែលរងគ្រោះដោយគ្រោះធម្មជាតិនិងទឹកជំនន់។

ក្នុងពិធីបិទដែលប្រព្រឹត្តទៅនាយប់ថ្ងៃទី ១២ ខែតុលា នៅមជ្ឈមណ្ឌលបរមរាជវាំងថាំង ឡុង (ហា ណូយ)  រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក ង្វៀន វ៉ាន បានសង្កត់ធ្ងន់ថា៖ “មហោស្រពនេះមិនត្រឹមតែជាការជួបប្រាស្រ័យមិត្តភាពរវាងវប្បធម៌ជុំវិញពិភពលោកជាមួយនឹងសារ ដែលថា ពិភពលោកកំពុងរួមចង្វាក់នៃសេចក្តីស្រឡាញ់រាប់អាន។  យើងរួមគ្នាចែក រំលែក និងសិក្សាពីគ្នាទៅវិញទៅមកដើម្បីជំនះរាល់ឧបសគ្គទាំងអស់នៃភាសា និងចម្ងាយភូមិសាស្ត្រ ដើម្បីខិតមកជិតជាមួយគ្នា។  យើងបង្កើត លំហរមួយដើម្បីឧទ្ទេសនាម និងផ្សព្វផ្សាយពីភាពចម្រុះនៃវប្បធម៌ យើងក៏រួមគ្នាដើម្បីរួមចំណែករក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសតាមរយៈវប្បធម៌ ស្របតាមបាវចនារបស់អង្គការយូណេស្កូ៖ វប្បធម៌ដើម្បីសន្តិភាព។ យើងអះអាងនូវតួនាទីត្រួសត្រាយនៃវប្បធម៌ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការកសាងស្ពានមិត្តភាពជាតិ ដើម្បីសម្រេចបាននូវគោល ដៅ អភិវឌ្ឍនប្រកបដោយចីរភាព នាំមកនូវវិបុលភាពរួមដល់សហគមន៍និងពិភពលោក”។

តាមរយៈមហោស្រពនេះ វៀតណាមមានឱកាសឧទ្ទេសនាមអំពីរូបភាពនៃប្រទេសដែលរួសរាយរាក់ទាក់   ជាមួយជីវភាពវប្បធម៌ដ៏សម្បូរបែបពោរពេញដោយអត្តសញ្ញាណជាតិ។ នេះក៏ជាឱកាសសម្រាប់វិចិត្រករវៀតណាម បង្ហាញពីភាពច្នៃប្រឌិត ស្មារតីសមាហរណកម្ម និងសេចក្តីប្រាថ្នា ឈានទៅកាន់ពិភពលោកតាមរយៈភាសាសិល្បៈ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

លោកអគ្គលេខាបក្ស តូ ឡឹម៖ ឱកាសក្នុងការអនុវត្តបច្ចេកវិទ្យា blockchain ដើម្បីបង្កើនផលិតភាពការងារសម្រាប់វៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម៖ ឱកាសក្នុងការអនុវត្តបច្ចេកវិទ្យា blockchain ដើម្បីបង្កើនផលិតភាពការងារសម្រាប់វៀតណាម

មកទស្សនាតំបន់តាំងពិព័រណ៌បណ្តាញសេវាប្លុកឆេន (blockchain) វៀតណាម លោកអគ្គលេខាបក្ស តូ ឡឹមបាននិយាយថា នេះជាឱកាសដើម្បីអនុវត្តន៍បច្ចេកវិទ្យា ប្លុកឆេន ដើម្បីបង្កើនផលិតភាពការងារសម្រាប់វៀតណាម និងលើកកម្ពស់ចំណូល ថវិកា។

Top