• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិព័រណ៍រូបថត៖ “វៀតណាម៖ សម្រស់និងកម្លាំងរស់អមតៈ” នៅប្រទេសអ៊ីរ៉ង់

ពិព័រណ៍នេះ ដោយស្ថានទូត វៀតណាមប្រចាំនៅអ៊ីរ៉ង់ សហការជាមួយវេទិកាអភិបាលក្រុងអាស៊ី អាជ្ញាធរទីក្រុង Tehran និងក្រុមហ៊ុនរថភ្លើងទីក្រុង Tehran រៀបចំឡើងនាថ្ងៃទី ១២ ខែតុលា នៅស្ថានីយ៍រថភ្លើងក្រោមដី Tajrish ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏ធំបំផុតមួយរបស់ទីក្រុង Tehran។

ឯកអគ្គរដ្ឋទូត Nguyen Luong Ngoc ឧទ្ទេសនាមរូបថតដាក់តាំងពិព័រណ៌ជូនគណៈប្រតិភូដែលចូលរួមពិធីបើក (រូបថត៖ ស្ថានទូតវៀតណាមប្រចាំនៅអ៊ីរ៉ង់)

ការតាំងពិព័រណ៌នេះឧទ្ទេសនាមរូបថតចំនួនជាង ២០ ជារូបភាពតំណាងប្រទេសជាតិ ប្រជាជន និងវប្បធម៌វៀតណាម ពីទេសភាពល្បីៗដូចជា Ha Long, Ninh Binh, Da Nang, Ha Noi ទីក្រុង ហូជីមិញ... ដល់ជីវភាពរស់នៅប្រចាំថ្ងៃ ពិធីបុណ្យប្រពៃណី និងភាពស្រស់ស្អាតនៃទីក្រុងទំនើប។

ក្នុងពិធីបើកការតាំងពិព័រណ៌នេះ លោក Hamidreza Gholamzadeh នាយកទទួលបន្ទុកកិច្ចការបរទេសអាជ្ញាធរទីក្រុង Tehran បានឲ្យដឹងថា តាមរយៈពិព័រណ៍នេះ ប្រជាជនអ៊ីរ៉ង់នឹងមានឱកាសយល់កាន់តែច្បាស់អំពីប្រទេសវៀតណាមដ៏ស្រស់ស្អាត អំពីវប្បធម៌ ទេសភាព និងទីក្រុងដែលកំពុងអភិវឌ្ឍន៍យ៉ាងស្វាហាប់នេះ។

ដោយសម្តែងនូវកិត្តិយសដែលស្ថានីយ៍ Tajrish ត្រូវបានជ្រើសរើសជាកន្លែងតាំងពិព័រណ៌រូបថត “វៀតណាម៖ សម្រស់ និងកម្លាំងរស់អមតៈ” លោក Saeed Lotfi អគ្គនាយកក្រុមហ៊ុន Tehran Metro បានឲ្យដឹងថា ជាមួយនឹងចរាចរណ៍អ្នកដំណើរនៃស្ថានីយ៍ Tajrish មានអ្នកដំណើរប្រមាណ ៤ ម៉ឺននាក់/ថ្ងៃ ការតាំងពិព័រណ៍នេះនឹងជួយប្រជាជនអ៊ីរ៉ង់ជាច្រើនយល់កាន់តែច្បាស់អំពីវៀតណាម ជាប្រទេសរួសរាយរាក់ទាក់និងពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌។

ការតាំងពិព័រណ៍នឹងត្រូវបានបង្ហាញនៅស្ថានីយ៍រថភ្លើងក្រោមដី Tajrish រយៈពេល ៣ សប្តាហ៍៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

លោកអគ្គលេខាបក្ស តូ ឡឹម៖ ឱកាសក្នុងការអនុវត្តបច្ចេកវិទ្យា blockchain ដើម្បីបង្កើនផលិតភាពការងារសម្រាប់វៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម៖ ឱកាសក្នុងការអនុវត្តបច្ចេកវិទ្យា blockchain ដើម្បីបង្កើនផលិតភាពការងារសម្រាប់វៀតណាម

មកទស្សនាតំបន់តាំងពិព័រណ៌បណ្តាញសេវាប្លុកឆេន (blockchain) វៀតណាម លោកអគ្គលេខាបក្ស តូ ឡឹមបាននិយាយថា នេះជាឱកាសដើម្បីអនុវត្តន៍បច្ចេកវិទ្យា ប្លុកឆេន ដើម្បីបង្កើនផលិតភាពការងារសម្រាប់វៀតណាម និងលើកកម្ពស់ចំណូល ថវិកា។

Top