ព័ត៌មាន វៀតណាមចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពនៅវេទិកាអន្តរជាតិ 13/10/2025 បង្ហាញបទអន្តរាគមន៍ក្នុងសម័យបិទមហាសន្និបាតពិភពលោកលើកទី១ ស្តីពី ទេសចរណ៍រុករកជីវិតសត្វស្លាបព្រៃ នៅប្រទេសវេណេហ្ស៊ុយអេឡា នាថ្ងៃទី ១២ តុលា តំណាងគណៈប្រតិភូវៀតណាម អ្នកបក្សីសាស្ត្រ Nguyen Hoai Bao បានសង្កត់ធ្ងន់ លើតួនាទីនៃវិស័យទេសចរណ៍អេកូឡូស៊ីក្នុងដំណើរការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នាំមកនូវប្រភពចំណូលស្ថិរភាពសម្រាប់ប្រជាជនក្នុងតំបន់។ គណៈប្រតិភូវៀតណាមថតរូបជាមួយលោកស្រី Tatiana Pugh អនុរដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា (ឆ្វេងទី២)។ (រូបថត៖ VOV)យោងតាមលោក Nguyen Hoai Bao ទេសចរណ៍ធម្មជាតិជួយអភិរក្សបរិស្ថាន ដោយបង្កើតប្រភពថវិកាផ្ទាល់សម្រាប់ការពារប្រព័ន្ធអេកូឡូស៊ី ជីវចម្រុះ និងលើក កម្ពស់ការយល់ដឹងសហគមន៍អំពីការការពារធនធាន។ លើសពីនេះ សកម្មភាព ទេសចរណ៍ក៏ជួយថែរក្សា លើកតម្កើង និងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ប្រពៃណី របស់សហគមន៍មូលដ្ឋានផងដែរ។ វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកជាមួយ សហគមន៍ទេសចរណ៍អេកូឡូស៊ីពិភពលោកនូវបទពិសោធន៍របស់ខ្លួនក្នុងការអភិវឌ្ឍទេសចរណ៍ “បៃតង” ទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ សកម្មភាពផ្អែក លើធម្មជាតិ និងវប្បធម៌ប្រចាំតំបន់ និងការតភ្ជាប់របស់សហគមន៍មូលដ្ឋានឆ្ពោះទៅ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕ តាម VOV5 - វិទ្យុសំឡេងវៀតណាម

បង្ហាញបទអន្តរាគមន៍ក្នុងសម័យបិទមហាសន្និបាតពិភពលោកលើកទី១ ស្តីពី ទេសចរណ៍រុករកជីវិតសត្វស្លាបព្រៃ នៅប្រទេសវេណេហ្ស៊ុយអេឡា នាថ្ងៃទី ១២ តុលា តំណាងគណៈប្រតិភូវៀតណាម អ្នកបក្សីសាស្ត្រ Nguyen Hoai Bao បានសង្កត់ធ្ងន់ លើតួនាទីនៃវិស័យទេសចរណ៍អេកូឡូស៊ីក្នុងដំណើរការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នាំមកនូវប្រភពចំណូលស្ថិរភាពសម្រាប់ប្រជាជនក្នុងតំបន់។ គណៈប្រតិភូវៀតណាមថតរូបជាមួយលោកស្រី Tatiana Pugh អនុរដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា (ឆ្វេងទី២)។ (រូបថត៖ VOV)យោងតាមលោក Nguyen Hoai Bao ទេសចរណ៍ធម្មជាតិជួយអភិរក្សបរិស្ថាន ដោយបង្កើតប្រភពថវិកាផ្ទាល់សម្រាប់ការពារប្រព័ន្ធអេកូឡូស៊ី ជីវចម្រុះ និងលើក កម្ពស់ការយល់ដឹងសហគមន៍អំពីការការពារធនធាន។ លើសពីនេះ សកម្មភាព ទេសចរណ៍ក៏ជួយថែរក្សា លើកតម្កើង និងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ប្រពៃណី របស់សហគមន៍មូលដ្ឋានផងដែរ។ វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកជាមួយ សហគមន៍ទេសចរណ៍អេកូឡូស៊ីពិភពលោកនូវបទពិសោធន៍របស់ខ្លួនក្នុងការអភិវឌ្ឍទេសចរណ៍ “បៃតង” ទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ សកម្មភាពផ្អែក លើធម្មជាតិ និងវប្បធម៌ប្រចាំតំបន់ និងការតភ្ជាប់របស់សហគមន៍មូលដ្ឋានឆ្ពោះទៅ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕
អត្ថបទផ្សេងទៀត លោកអគ្គលេខាបក្ស តូ ឡឹម៖ ឱកាសក្នុងការអនុវត្តបច្ចេកវិទ្យា blockchain ដើម្បីបង្កើនផលិតភាពការងារសម្រាប់វៀតណាម13/10/2025ព័ត៌មានមកទស្សនាតំបន់តាំងពិព័រណ៌បណ្តាញសេវាប្លុកឆេន (blockchain) វៀតណាម លោកអគ្គលេខាបក្ស តូ ឡឹមបាននិយាយថា នេះជាឱកាសដើម្បីអនុវត្តន៍បច្ចេកវិទ្យា ប្លុកឆេន ដើម្បីបង្កើនផលិតភាពការងារសម្រាប់វៀតណាម និងលើកកម្ពស់ចំណូល ថវិកា។ ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០៣០ វៀតណាមនឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ ជាមួយឧស្សាហកម្មទំនើប13/10/2025ព័ត៌មានអគ្គលេខាបក្ស លោកតូ ឡឹម៖ គណៈកម្មាធិការបក្សរដ្ឋាភិបាលត្រូវតែជាគំរូអំពីឆន្ទៈនយោបាយ បញ្ញានិងនវានុវត្តន៍13/10/2025ព័ត៌មានភ្ញៀវចំនួន ១ លាន នាក់ចូលរួមមហោស្រពវប្បធម៌ពិភពលោកហាណូយលើកទី១13/10/2025ព័ត៌មានការនាំចេញ-នាំចូល អាចឈានដល់សម្រេចបាន ៩០០ ពាន់លានដុល្លារ13/10/2025ព័ត៌មានSOMS ១៦៖ អាស៊ានពង្រឹងកិច្ចសហប្រតិបត្តិការកីឡា13/10/2025ព័ត៌មានពិព័រណ៍រូបថត៖ “វៀតណាម៖ សម្រស់និងកម្លាំងរស់អមតៈ” នៅប្រទេសអ៊ីរ៉ង់13/10/2025ព័ត៌មាន អត្ថបទផ្សេងទៀត