• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Omicron នៅតែជាប្រភេទវីរុសបំប្លែងខ្លួនដ៏ញឹកញាប់បំផុតនៅលើពិភពលោក

គិតត្រឹមម៉ោង៩ ព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ (ម៉ោងនៅ វៀតណាម) នៅទូទាំងពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ សរុបចំនួនជាង ៤៤៥,១ លាននាក់ក្នុងនោះមានករណីស្លាប់ចំនួនជាង ៦ លាននាក់។

សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត រហូតមកដល់ពេលនេះ អាមេរិកបានកត់ត្រាករណីឆ្លងជំងឺជិត ៨១ លាននាក់ និងករណីស្លាប់ចំនួជិត ៩៨៤ ពាន់នាក់។ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល។

យោងតាមរបាយការណ៍ថ្មីរបស់អង្គការសុខភាពពិភពលោក (WHO) ចំនួនករណីឆ្លងវីរុស SARS-CoV-2 នៅលើពិភពលោកបានថយចុះប្រហែល១៦% ក្នុងសប្តាហ៍ទៅមិញ ដែលបានគូសសញ្ញាពីការថយចុះអូសបន្លាយរយៈពេលមួយខែនៅក្នុងក្រាហ្វនៃចំនួនករណីឆ្លងកូវីដ-១៩ សកល។ របាយការណ៍របស់ WHO បានបង្ហាញថា ក្នុងសប្តាហ៍គិតត្រឹមថ្ងៃទី ១ ខែមីនា ចំនួនករណីស្លាប់នៅទូទាំងពិភពលោកដោយសារជំងឺកូវីដ-១៩ បានធ្លាក់ចុះ ១០% បន្តការធ្លាក់ចុះជាលើកដំបូងដែលបានកត់ត្រាកាលពីសប្តាហ៍មុន។

យោងតាមអង្គការសុខភាពពិភពលោក វីរុសបំប្លែងថ្មី Omicron នៅតែជាប្រភេទវីរុសបំប្លែងខ្លួនដ៏ញឹកញាប់បំផុតនៅលើពិភពលោក។ ទិន្នន័យស្ថិតិបានបង្ហាញថា មានរហូតដល់ ៩៩,៥% នៃករណីឆ្លងកូវីដ-១៩នាបច្ចុប្បន្ន គឺដោយសារតែវីរុសបំប្លែងខ្លួន Omicron ខណៈពេលដែលមានតែ ០,៣% ប៉ុណ្ណោះ ដែលឆ្លងវីរុសបំប្លែងខ្លួន Delta ។ យោងតាម WHO ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ពិភពលោកមិនមានការលេចចេញប្រភេទវីរុសបំប្លែងខ្លួនណាមួយដែលគួរឱ្យព្រួយបារម្ភទៀតទេ លើកលែងតែប្រភេទវីរុសមួយចំនួនដែលជ្រាបស្រាប់ រួមមាន Beta, Gamma, Lambda Mu ។ ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារនេះក៏បានទទួលស្គាល់ថា ប្រទេសជាច្រើននៅតែលំបាក់លំបិនដើម្បីដោះស្រាយបញ្ហាប្រឈមនៃការត្រួតពិនិត្យខ្សែសង្វាក់បញ្ជូន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top