• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Nghe An៖ បើកពិធីបុណ្យភូមិឈូក

ពិធីបុណ្យភូមិឈូកឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៩ ឧសភា ដោយមានសកម្មភាពដ៏មានអត្ថន័យជាច្រើន នៅទីក្រុង Vinh ស្រុក Nam Dan និងទីរួមស្រុក Cua Lo ខេត្ត Nghe An។
ពិធីបុណ្យភូមិឈូកឆ្នាំ ២០២៣ ដែលមានទ្រង់ទ្រាយធំ និងព្រឹត្តិការណ៍ដ៏មានអត្ថន័យជាច្រើនបានបើកជាផ្លូវការនៅថ្ងៃទី ១២ ឧសភា។ (រូបថត៖ VOV)

ក្នុងឱកាសរំលឹកខួបលើកទី ១៥៥ (១៨៦៨-១៩០១) ទិវាកំណើតរបស់លោកស្រី Hoang Thi Loan (មាតារបស់លោកប្រធានហូជីមិញ) និងខួបលើកទី ១៣៣ ទិវា កំណើតរបស់លោកប្រធានហូជីមិញ (ថ្ងៃទី ១៩ ឧសភា ឆ្នាំ ១៨៩០ - ថ្ងៃទី១៩ ឧសភា ឆ្នាំ ២០២៣) នៅយប់ថ្ងៃទី ១២ ឧសភា នៅទីលានហូជីមិញ ខេត្ត Nghe An បានបើក ពិធីបុណ្យភូមិឈូក ឆ្នាំ ២០២៣ និងកម្មវិធីសិល្បៈ “មាតាភូមិឈូក”។ ពិធីបុណ្យភូមិឈូកឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៩ ឧសភា ដោយមានសកម្មភាពដ៏មានអត្ថន័យជាច្រើន នៅទីក្រុង Vinh ស្រុក Nam Dan និងទីរួមស្រុក Cua Lo ខេត្ត Nghe An។ ចំណុចលេចធ្លោនៃពិធីបុណ្យគឺកម្មវិធីសិល្បៈ “មាតាភូមិឈូក” ដែលប្រព្រឹត្តទៅនៅទីក្រុង Vinh (ខេត្ត Nghe An) និងទីក្រុង Hue (ខេត្ត Thua Thien Hue - ជាកន្លែងដែលលោកប្រធានហូជីមិញ និងក្រុមគ្រួសាររស់នៅ ជិត១០ឆ្នាំក្នុងវ័យជំទង់) ក្នុងគោលបំណងគោរពលក្ខណៈសម្បត្តិនិងគុណតម្លៃ មនុស្សសាស្ត្រដ៏ជ្រាលជ្រៅរបស់លោកស្រី Hoang Thi Loan និងលោកប្រធាន ហូជីមិញ។

ក្រៅពីពិធីដ៏អធឹកអធមនិងពិសិដ្ឋទាំងនេះ ក្នុងឱកាសនេះក៏បានប្រព្រឹត្តទៅ កម្មវិធីសិល្បៈពិសេស “ពីភូមិឈូកដល់ទីក្រុងបំពាក់ឈ្មោះហូជីមិញ” ដែលបង្ហាញពី មនោសញ្ចេតនា ការគោរពរបស់បក្ខភាគ អាជ្ញាធរ និងប្រជាជនពីទីក្រុងបំពាក់ឈ្មោះលោកអ៊ុំ ក្នុងឱកាសរំលឹកខួបទិវាកំណើតរបស់លោកប្រធាន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញទទួលជួបគណៈប្រតិភូមូលនិធិរូបិយវត្ថុអន្តរជាតិ

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញទទួលជួបគណៈប្រតិភូមូលនិធិរូបិយវត្ថុអន្តរជាតិ

នារសៀលថ្ងៃទី ២៧ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី ផាម មិញជីញ បានអញ្ជើញទទួលជួបគណៈប្រតិភូមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក ម៉ាទីន សាំមើរ ដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម។

Top