• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

MRC បើកសម្ពោធមជ្ឈមណ្ឌលព័ត៌មាននិងទិន្នន័យមេគង្គ ដើម្បីជំរុញការគ្រប់គ្រងគ្រោះធម្មជាតិនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់

កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅប្រទេសឡាវ គណៈកម្មការទន្លេមេគង្គ (MRC) បានរៀបចំពិធីបើកសម្ពោធមជ្ឈមណ្ឌលព័ត៌មាននិងទិន្នន័យមេគង្គ។ មជ្ឈមណ្ឌលនេះនឹងផ្តល់ព័ត៌មានអំពីកិច្ចសហប្រតិបត្តិការ បញ្ហាប្រឈម និងឱកាសក្នុងការអភិវឌ្ឍនិងគ្រប់គ្រងធនធានទឹកនៃទន្លេមេគង្គ តាមរយៈការតាំងបង្ហាញអន្តរកម្ម ដូចជាគំរូរូបវន្ត ផែនទី និងឯកសារ... ជួយអ្នកទស្សនាឱ្យយល់កាន់តែស៊ីជម្រៅអំពីអតីតកាល បច្ចុប្បន្ន និងអនាគតនៃទន្លេមេគង្គ។
លោកបណ្ឌិត Anoulak Kittikhoun នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC ។ រូបថត៖ Ho Hai/VOV-Vientiane

បើតាមលោកបណ្ឌិត Anoulak Kittikhoun នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC មជ្ឈមណ្ឌលព័ត៌មាននិងទិន្នន័យមេគង្គ មិនត្រឹមតែបម្រើបុព្វហេតុរបស់ MRC ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាស្ពានព័ត៌មាននិងសកម្មភាពជាមួយប្រជាជន ដើម្បីអនាគតនៃអាងទន្លេទៀតផង។ នេះជានិមិត្តសញ្ញានៃកិច្ចសហប្រតិបត្តិការនិងការយល់ដឹងរវាងបណ្តាប្រទេសក្នុងតំបន់អាងទន្លេមេគង្គ ប្រទេសជាដៃគូ និងភាគីពាក់ព័ន្ធ។

ក្នុងឱកាសនេះ លេខាធិការដ្ឋាន MRC ក៏បានដាក់ឱ្យដំណើរការកម្មវិធី OneMekong ផ្តល់ទិន្នន័យអំពីការត្រួតពិនិត្យកម្ពស់ទឹក និងការព្យាករណ៍ដោយផ្ទាល់ដល់ប្រជាជននៅអនុតំបន់ទន្លេមេគង្គ រួមចំណែកលើកកម្ពស់តួនាទីរបស់ MRC ក្នុងការជំរុញនិងសម្របសម្រួលកិច្ចសហប្រតិបត្តិការទន្លេមេគង្គ។

កាលពីឆ្នាំ ១៩៩៥ ប្រទេសចំនួន ៤ ដែលក្នុងតំបន់អាងទន្លេមេគង្គក្រោម រួមមានកម្ពុជា ឡាវ ថៃ និងវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអាងទន្លេមេគង្គ ដោយបង្កើត គណៈកម្មការទន្លេមេគង្គ - MRC

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម៖ គោលជំហរច្របាច់បញ្ចូលខេត្តទាំងបី Lam Dong, Binh Thuan និង Dak Nong គឺជាការសម្រេចចិត្តដ៏ធំមួយ

លោកអគ្គលេខាបក្ស តូ ឡឹម៖ គោលជំហរច្របាច់បញ្ចូលខេត្តទាំងបី Lam Dong, Binh Thuan និង Dak Nong គឺជាការសម្រេចចិត្តដ៏ធំមួយ

លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា គោលជំហរប្រចាច់បញ្ចូលខេត្តទាំង បី ដើម្បីបង្កើតខេត្ត Lam Dong ថ្មី គឺជាការសម្រេចចិត្តដ៏ធំមួយ ដែលមានទាំងលក្ខណៈ យុទ្ធសាស្ត្រផង និងជៀសមិនរួចផង សំដៅលើកកំពស់ប្រសិទ្ធភាពនៃអភិបាលកិច្ច ការគ្រប់គ្រង និងរៀបចំលំហអភិវឌ្ឍន៍ឡើងវិញ តាមទិសដៅបើកទូលាយ ភាពស្អិត រមួត និងនិរន្តរភាព។

Top