គ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម ជួបនិងធ្វើការជាមួយគណៈ កម្មាធិការបក្សខេត្ត Lam Dong និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Binh Thuan និង ខេត្ត Dak Nong ។ រូបថត៖ VNA
នាព្រឹកថ្ងៃទី ៩ មិថុនា នៅខេត្ត Lam Dong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានអញ្ជើញជាអធិបតីក្នុងជំនួបធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈ កម្មាធិការបក្សខេត្ត Lam Dong និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Binh Thuan និង ខេត្ត Dak Nong ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្ត និងសេចក្តីសន្និដ្ឋាន របស់គណៈកម្មាធិការមជ្ឈិម; ការរៀបចំក្បាលម៉ាស៊ីនដឹកនាំនៃមូលដ្ឋានទាំងបី ដោយ ផ្សាភ្ជាប់នឹងការរៀបចំមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ឆ្ពោះទៅមហាសន្និបាត បក្សទូទាំងប្រទេសលើកទី១៤; ការងារការពារជាតិសន្តិសុខ; ការអនុវត្តភារកិច្ច អភិវឌ្ឍន៍សេដ្ឋកិច្ចនៅតាមមូលដ្ឋាន និងការងារធានាសន្តិសុខសង្គម។
លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា គោលជំហរប្រចាច់បញ្ចូលខេត្តទាំង បី ដើម្បីបង្កើតខេត្ត Lam Dong ថ្មី គឺជាការសម្រេចចិត្តដ៏ធំមួយ ដែលមានទាំងលក្ខណៈ យុទ្ធសាស្ត្រផង និងជៀសមិនរួចផង សំដៅលើកកំពស់ប្រសិទ្ធភាពនៃអភិបាលកិច្ច ការគ្រប់គ្រង និងរៀបចំលំហអភិវឌ្ឍន៍ឡើងវិញ តាមទិសដៅបើកទូលាយ ភាពស្អិត រមួត និងនិរន្តរភាព។ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើថា៖
“ការច្របាច់បញ្ចូលទីភ្នាក់ងារ និងអង្គការត្រូវតែធ្វើឡើងដោយវិធីវិទ្យាសាស្រ្ត តម្លាភាព បើកជាសាធារណៈ និងសត្យានុម័ត។ ត្រូវតែយកលក្ខណៈសម្បត្តិ សមត្ថ ភាព កិត្យានុភាព និងប្រសិទ្ធភាពការងារធ្វើជារង្វាស់ខ្ពស់បំផុតក្នុងការរៀបចំកម្មា ភិបាល។ ការងារទាំងអស់ត្រូវតែធ្វើដោយឈរលើស្មារតីមនុស្សធម៌ ការទទួលខុសត្រូវ ភាពហ្មត់ចត់ និងស្របតាមបទប្បញ្ញត្តិ។ អ្នកដែលត្រូវបានប្រគល់ទំនួលខុសត្រូវថ្មី ត្រូវផ្តល់ឲ្យគេនូវលក្ខខណ្ឌអំណោយផលក្នុងលំនៅដ្ឋាន សាលារៀនសម្រាប់កូនៗ និងលក្ខខណ្ឌរស់នៅចាំបាច់ដើម្បីគេនឹងនរចិត្តធ្វើការនិងរួមចំណែកយ៉ាងយូរអង្វែង។ ដោយសារតែជាខេត្តធំជាងគេក្នុងប្រទេស ចាំបាច់ត្រូវគណនាដោយប្រុងប្រយ័ត្ននូវការ រៀបចំទីស្នាក់ការការងារ និងលក្ខខណ្ឌរស់នៅសម្រាប់កម្មាភិបាល ដែលត្រូវបានផ្ទេរ ទៅកន្លែងធ្វើការថ្មី។ ត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងដល់រឿងនេះ”។
លោកអគ្គលេខាបក្សក៏បានស្នើឱ្យរៀបចំមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ ប្រកបដោយជោគជ័យ ធានាឱ្យមានការទទួលមរតកយ៉ាងរឹងមាំក្នុងផ្នត់គំនិត ការរៀបចំ និងជួរបុគ្គលិកនៅក្នុងលំហអភិវឌ្ឍន៍ថ្មី៕