ថ្លែងសុន្ទរកថាក្នុងពិធីបើកសន្និសីទមហាសមុទ្រលើកទី៣ របស់អង្គការសហប្រជាជាតិ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានសង្កត់ធ្ងន់ថា ប្រសិនបើយើងចង់ទទួលបានជោគជ័យក្នុងការប្រយុទ្ធដើម្បីការពារមហាសមុទ្រ គឺចាំបាច់ត្រូវស្តារឡើងវិញនូវកម្លាំងពហុភាគី និងការគាំទ្រពីអគ្គលេខាធិការអង្គការសហប្រជាជាតិ។ មធ្យោបាយតែមួយគត់ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្នគឺត្រូវកៀរគរភាគីពាក់ព័ន្ធទាំងអស់ ចាប់ពីប្រមុខរដ្ឋរហូតដល់អ្នកវិទ្យាសាស្ត្រ។
នាយករដ្ឋមន្រ្តីវៀតណាមលោក ហ្វាម មិញជីញ អញ្ជើញចូលរួម និងថ្លែងមតីក្នុងសន្និសីទនេះ។ រូបថត៖ VNA
នៅថ្ងៃដំបូងនៃសន្និសីទ នាយករដ្ឋមន្រ្តីវៀតណាមលោក ហ្វាម មិញជីញ បានថ្លែងសុន្ទរកថាដ៏សំខាន់មួយដែលតំណាងឱ្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសុន្ទរកថារបស់វៀតណាមនៅក្នុងសម័យប្រជុំពេញអង្គនៃសន្និសីទ។ លោកនាយករដ្ឋមន្ត្រីក៏រួមជាមួយប្រធានាធិបតីអ៊ីរ៉ាក់ អញ្ជើញធ្វើជាសហប្រធាននៃ សន្និសីទកំពូលអំពីតំបន់ដីសណ្តលើពិភពលោក ដែលធ្វើឡើងនៅខាងក្រៅសន្និសីទ UNOC ៣ ហើយធ្វើជាសាក្សីក្នុងពិធីប្រគល់ឯកសារការទូតស្តីពីការផ្តល់សច្ចាប័នរបស់វៀតណាមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ប្រកបដោយនិរន្តរភាពនូវជីវចម្រុះសមុទ្រដែលស្ថិតនៅខាងក្រៅដែនយុត្តាធិការជាតិ ដែលរៀបចំដោយការិយាល័យគតិយុត្តិរបស់អង្គការសហប្រជាជាតិ៕