• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ


 នាយកប្រតិបត្តិនៃប្រព័ន្ធអេកូឡូស៊ីចាប់ផ្ដើមអាជីវកម្មនៃសហគ្រាស BestB
 

ពីការ​ពិតជាក់ស្ដែងពីការខ្វះខាត់ព័ត៌មានអំពីកន្លែងស្នាក់ នៅពេលធ្វើដំណើរដល់ខេត្ត ក្រុងនានាជាប្រចាំ នោះ ​Tran Ngoc Manh បានសិក្សាស្រាវជ្រាវលើកម្មវិធីមួយ សម្រាប់មនុស្ស ដែលជក់ចិត្តនឹងការធ្វើដំណើរ។ ហេត្ត​ដូច្នេះ​ហើយ កម្មវិធី Manmo - គម្រោង​នៃ​ប្រព័ន្ធ​ស្វែង​រក​ទិន្នន័យ​អំពី​កន្លែង​ស្នាក់​នៅ​ត្រូវ​បាន​ចេញ​ជារូប​រាង​។ ជាមួយនឹង Manmo អ្នកធ្វើដំណើរនឹងត្រូវ​បាន​ណែនាំ​អំពី​គោល​ដៅបង្អង់​ដំណើរ​ជិត​បំផុត​និង​លឿន​បំផុត​។
 
គម្រោង​ស្វែងរក និងកក់បន្ទប់ស្នាក់នៅ Manmo ត្រូវបានលោក Tran Ngoc Manh និងក្រុម​សហការី​ធ្វើការ​សិក្សា​ស្រាវ​ជ្រាវ និងដាក់ឲ្យដំណើរការនាឆ្នាំ ២០១៧។ នេះគឺជាកម្មវិធីបង្កើតឧបករណ៍ស្វែងរកកន្លែងស្នាក់នៅ ដែល​មាន​តម្លៃសមរម្យ ដោយអភិវឌ្ឍន៍តាមរូបសណ្ឋានរបស់ Google ជួយអតិថិជនស្វែង​រក​ទីតាំង​ដែល​នៅជិត​បំផុត​តាមរយៈ GPS និងជួយកក់បន្ទប់អនឡាញ។ អតិថិជនអាច​ស្វែងរក​ទីកន្លែង​ស្នាក់​នៅ​គ្រប់​ប្រភេទ​ ដូចជាផ្ទះសំណាក់ homestay hostel និង សណ្ឋាគារ ។ គ្រាន់តែ​ផ្តល់​នូវ​អាសយដ្ឋាន​នៃតំបន់​ដែល​អ្នក​ចង់​ទៅ​ទស្សនា​ឬស្វែងរកតាមឈ្មោះ តម្លៃនោះ Manmo Search នឹងផ្ដល់ព័ត៌មានអំពីកន្លែងស្នាក់នៅ ដែល​សម​ស្រប​នឹង​​តម្រូវការបំផុត។ លោក Tran Ngoc Manh សហស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Manmo បានឲ្យដឹង​​ថា៖
 
“Manmo ​មានដៃគូប្រមាណ ២ ម៉ឺននាក់នៅទូទាំងប្រព័ន្ធ។ អាស្រ័យលើបរិមាណ ទិន្នន័យដ៏ធំសម្បើមនេះ អតិថិជន​កាន់តែងាយស្រួលក្នុងការស្វែងរកទីកន្លែងស្នាក់នៅ ដោយសារពួកគាត់មានជម្រើសជាច្រើន។ Manmo គឺជាផលិតផលសហគមន៍មួយ បានជាគោល​ដៅដំបូង​របស់យើង​ខ្ញុំគឺខិត​ខំប្រឹង​ប្រែង​កសាង​សហគមន៍​ និងនាំមកនូ​វតម្លៃ​ជូនអតិថិជនផងដែរ”។
 
នាបច្ចុប្បន្ន Manmo ​មានទិន្នន័យរបស់ខេត្ត ក្រុងទាំង​ ៦៣ ហើយ ចំនួនអ្នក​ប្រើប្រាស់ប្រចាំ​ថ្ងៃជាម​ធ្យម​គឺប្រ​ហែល​ ៥,០០០ នាក់។ នាបច្ចុប្បន្ន កម្មវិធីរបស់ Manmo មានការទាញយកប្រមាណ ៤០០០ លើក។ ក្រៅពី​មុខ​ងា​រ​ស្វែង​រក នោះ Manmo Search ក៏មានមុខងារបង្ហាញផ្លូវ កក់បន្ទប់អនឡាញ និង បច្ចេកវិទ្យារូបថត ៣៦០ ដើម្បីផ្តល់​ជូនអតិថិជននូវគុណភាពនៃទីក្លែងស្នាក់នៅនានា។
 
មិនត្រឹម​តែជួយឧបត្ថម្ភដល់ដៃគូប្រពៃណីអំពីទីកន្លែងស្នាក់នៅប៉ុណ្ណោះទេ Manmo បានបន្តពង្រីក​ការ​តភ្ជាប់​ជាមួយ​ Start – up អំពីទួរទេសចរណ៍ បណ្ដាកម្មវិធីអំពីរថយន្ត ព្រមទាំងបន្តបំពេញបន្ថែមនូវទិន្នន័យរបស់ Manmo ដើម្បីជួយសម្រួលដល់អតិថិជនក្នុងការស្វែងរកទីកន្លែងស្នាក់នៅ។ លើសពីនេះទៅទៀត Manmo នឹងសហការ​ជាមួយ​ Start – up លើវិស័យម្ហូបអាហារនាពេលខាងមុខ។ លើលពីនេះទៅទៀត Manmo ក៏បាន​ជួយ​ឧបត្ថម្ភ​​ដល់ដៃគូធ្វើអាជីវកម្មប្រពៃណីលំដាប់ក្រោមផ្សាយ ៣ អំពីបញ្ហា Maketing អនឡាញ។ ជាក់ស្ដែង Manmo បានជួយឧបត្ថម្ភពួកគេក្នុងការទាក់ទាញជាមួយភ្នាក់ងារទេសចរណ៍អនឡាញ (OTA) ដោយទទួល​បាន​ការ​គាំទ្រពី​ដៃគូប្រពៃណីនានា។ លោក Tran Ngoc Manh បានចែករំលែកបន្តថា៖
 
“គុណសម្បត្តិនៃ​ការប្រកួតប្រជែងមួយរបស់ Manmo បើប្រៀបធៀប ទៅនឹង ប្រព័ន្ធផ្សេងទៀតគឺ Manmo មិន​យក​ភាគ​រយលើថ្លៃសេវាចំពោះដៃគូឡើយ។ ពោលគឺ នៅពេលភ្ញៀវធ្វើការកក់បន្ទប់នោះ Manmo និងជួយ​អតិថិជន​ទាក់​ទងផ្ទាល់ជាមួយអ្នកផ្ដល់សេវាកម្ម។ ខណៈពេលចូលរួមប្រព័ន្ធនេះ ដៃគូធ្វើសេវាកម្ម​ស្នាក់ត្រូវ​បាន​ជួយ​ផ្សាយ​ពាណិជ្ជកម្មដោយឥតគិតថ្ងៃ។ ហេតុដូច្នេះហើយ ដៃគូទាំងនេះបាន​ត្រៀមខ្លួន​ជាស្រេច​ចូលរួម​ប្រព័ន្ធ​នេះតែម្ដង”​។
 
ដោយទទួល​បានជោគជ័យទាំងនេះ នាឆ្នាំ២០១៨ Manmo បានជាប់ក្នុងTop Start – Up  វៀតណាម ដែលជ្រើស​តាំង​ដោយ​កាសែត Vnexpress ។ វាយតម្លៃអំពី Manmo លោក Pham Anh Cuong នាយកប្រតិ​បត្តិនៃប្រព័ន្ធ​អេកូឡូស៊ី​ចាប់ផ្ដើមអាជីវកម្មនៃសហគ្រាស BestB បានចាត់ទុកថា៖
 
“ជាមួយនឹង​តួរលេខគួរឲ្យចាប់អារម្មណ៍របស់ Manmo នាសព្វថ្ងៃនេះ ខ្ញុំគិតថា មិនថា​ដៃគូណា​ក៏ត្រៀ​មខ្លួន​ជាស្រេច​សហប្រតិបត្តិការដែរ។ អតិថិជន ចង់ទទួលផលប្រយោជន៍ជាអតិបរមាពីសេវាកម្មទេសចរណ៍ ហេតុដូច្នេះហហើយ​ Manmo គឺជាកម្មវិធីសមស្របសម្រាប់ដៃគូនានាផងដែរ”។
 
ដោយមានគោល​បំណងរួមចំណែកទៅក្នុងសង្គមនោះសមាជិកនៃ Manmo បានខិតខំសិក្សាស្រាវជ្រាវ និងផ្ទៀងស្ដា​ប់​ពីតម្រូវការរបស់អតិថិជន និងអ្នកជំនាញ ដើម្បីកែលម្អកម្មវិធី Manmo ក៏ដូចជានាំមកនូវ​ផលិត​ផល​ដ៏ល្អមួយ ជូនអតិថិជននាពេលខាងមុខ៕

 

តាម V​OV5 - វិទ្យុសំឡេងវៀតណាម
 

បងប្អូនជនជាតិខ្មែរអភិរក្សនិងផ្សព្វផ្សាយតម្លៃនៃសិល្បៈល្ខោនយីកេ

បងប្អូនជនជាតិខ្មែរអភិរក្សនិងផ្សព្វផ្សាយតម្លៃនៃសិល្បៈល្ខោនយីកេ

សិល្បៈល្ខោនយីកេ ដែលសហគមន៍ជនជាតិខ្មែរណាមបូហៅដោយឈ្មោះផ្សេងទៀតថា ល្ខោនទ្រើងឃ្លោក នោះ គឺជាអាហារខាងស្មារតីដែលមិនអាចខ្វះបានសម្រាប់ប្រជាជននៅមូលដ្ឋាន។ ឆ្លងកាត់រយៈពេលជាង ១០០ ឆ្នាំនៃការបង្កើត និងការអភិវឌ្ឍនោះ ទម្រង់សិល្បៈប្រពៃណី ដែលត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិនេះ នៅតែត្រូវបានបងប្អូនជនជាតិខ្មែរណាមបូ អភិរក្ស និងផ្សព្វផ្សាយពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងគុណតម្លៃដ៏ល្អប្រសើរ។

Top