• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Lai Chau ត្រូវផ្តោតសំខាន់លើប្រភពធនធានសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច និងផ្តោតលើការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព

បន្តកម្មវិធីការងារនៅខេត្ត Lai Chau នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីសម័យប្រជុំជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Lai Chau។
  ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងជំនួបជាមួយគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្ស ខេត្ត Lai Chau ( រូបថត៖ Thong Nhat/TTXVN)  

នៅទីនេះ លោកប្រធានរដ្ឋបានមានប្រសាសន៍ថា Lai Chau គឺជាខេត្តមួយដែលមានទីតាំងយុទ្ធសាស្ត្រសំខាន់ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ការពារជាតិ-សន្តិសុខ និងកិច្ចការបរទេស។ ជាពិសេសសន្តិសុខព្រំដែន សន្តិសុខទឹក សន្តិសុខថាមពល បរិស្ថានអេកូឡូស៊ី។ អាស្រ័យហេតុនេះ លោកប្រធានរដ្ឋបានកត់សម្គាល់ថា ខេត្តត្រូវយកចិត្តទុកដាក់លើប្រភពធនធាន (ថវិកា ទុនវិនិយោគ គោលនយោបាយប្រជាជន) សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ Lai Chau ក៏ត្រូវអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសច្រកទ្វារព្រំដែន តំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន សេវាកម្មដឹកជញ្ជូនជាដើម។

លោកប្រធានរដ្ឋបានស្នើថា Lai Chau ត្រូវធានាសន្តិសុខសង្គម លើកកំពស់គុណភាពនៃការថែទាំសុខភាព អភិវឌ្ឍគុណភាពអប់រំ និងគុណភាពប្រជាជន។ យ៉ាងណាមិញ ខេត្តក៏ត្រូវយកចិត្តទុកដាក់លើការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព និងការគាំទ្រដើម្បីលើកកំពស់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ជនជាតិភាគតិច។

មុននោះ នាយប់ថ្ងៃទី ១១ ខែវិច្ឆិកា នៅទីក្រុង Lai Chau ខេត្ត Lai Chau ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើកតាំងពិព័រណ៍ យិនស៊ិន Lai Chau ឆ្នាំ ២០២២៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នីហ្សេរីយ៉ាគឺជាដៃគូអាទិភាពមួយរបស់វៀតណាមនៅទ្វីបអាហ្វ្រិក

នីហ្សេរីយ៉ាគឺជាដៃគូអាទិភាពមួយរបស់វៀតណាមនៅទ្វីបអាហ្វ្រិក

នេះជាការបញ្ជាក់របស់ប្រធានរដ្ឋ លោក Nguyen Xuan Phuc ក្នុងជំនួបជាមួយអនុប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា លោក Yemi Osinbajo នាព្រឹកថ្ងៃទី៧ ខែធ្នូ នៅវិមានប្រធានរដ្ឋ។

Top