នាយករដ្ឋមន្ត្រី លោកឡេ មិញហ៊ឹង អញ្ជើញថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី–ចៅប្រាយ៉ា–មេគង្គ (ACMECS) លើកទី ១១ (រូបថត៖ VNA)
នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង នាថ្ងៃទី២៨ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ ក្នុងសុន្ទរកថានៅកិច្ចប្រជុំកំពូលនៃយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១។
ជាមួយនឹងចក្ខុវិស័យកសាងតំបន់មេគង្គឱ្យក្លាយជាមជ្ឈមណ្ឌលផលិតកម្មប្រកបដោយគុណភាពខ្ពស់ ភាពច្នៃប្រឌិត និងការអភិវឌ្ឍប្រកបដោយចីរភាព លោកនាយករដ្ឋមន្ត្រីវៀតណាមបានស្នើឱ្យបង្កើនការតភ្ជាប់មជ្ឈមណ្ឌលផលិតកម្ម កំពង់ផែសមុទ្រ ច្រកទ្វារព្រំដែននិងទីផ្សារ ព្រមទាំងអភិវឌ្ឍន៍ច្រករបៀងសេដ្ឋកិច្ច តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនយុទ្ធសាស្ត្រ ជាពិសេសផ្លូវគោក និងផ្លូវដែក។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យសិក្សាកសាងម៉ាកយីហោរួម “កសិផលមេគង្គ”; បង្កើនការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព ការពារបរិស្ថាន ឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ និងជំរុញកំណើនបៃតង។
កិច្ចប្រជុំកំពូលយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី–ចៅប្រាយ៉ា–មេគង្គ (ACMECS) លើកទី ១១ (រូបថត៖ VNA)
នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល ថ្នាក់ដឹកនាំទាំងអស់បានអនុម័តលើ សេចក្តីថ្លែងការណ៍រួមទីក្រុងណៃពិដោ (Nay Pyi Taw) ដោយកំណត់ទិសដៅកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ កិច្ចប្រជុំក៏បានរៀបចំពិធីផ្ទេរតំណែងប្រធាន ACMECS សម្រាប់អាណត្តិឆ្នាំ២០២៧-២០២៨ ពីប្រទេសមីយ៉ាន់ម៉ា ទៅកាន់ប្រទេសថៃផងដែរ៕