ព័ត៌មាន វៀតណាមនិងឡាវ គាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ 28/11/2026 នៅក្នុងកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ព្រមទាំងជំរុញការផ្លាស់ប្តូរវប្បធម៌ កីឡា ទេសចរណ៍ និងការអប់រំប្រពៃណីស្តីពីទំនាក់ទំនងពិសេសវៀតណាម-ឡាវ។ ទិដ្ឋភាពទូទៅនៃជំនួបពិភាក្សាការងារ។ (រូបថត៖ VNA)តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង នារសៀលថ្ងៃទី ២៧ខែវិច្ឆិកា នាយករដ្ឋមន្ត្រីឡាវលោក សាឡឺមសៃ កុម្ម៉ាស៊ីត(Saleumsay Kommasith) និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលឡាវ បានអញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម និងចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម លើកទី១២ (CLMV ១២) និងកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយេយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ លើកទី១១ (ACMECS ១១) រយៈពេល ២ ថ្ងៃ គឺថ្ងៃទី ២៧ និង ២៨ ខែវិច្ឆិកា។ ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការនាយករដ្ឋមន្ត្រីឡាវ ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនារសៀលថ្ងៃដដែល នៅទីស្តីការរដ្ឋាភិបាល ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច នាយករដ្ឋមន្ត្រីទាំងពីរបានបើកកិច្ចពិភាក្សាទ្វេភាគី។នៅក្នុងកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ព្រមទាំងជំរុញការផ្លាស់ប្តូរវប្បធម៌ កីឡា ទេសចរណ៍ និងការអប់រំប្រពៃណីស្តីពីទំនាក់ទំនងពិសេសវៀតណាម-ឡាវ។ ភាគីទាំងពីរនឹងសហការរៀបចំសកម្មភាពជាក់ស្តែងក្នុង “ឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាម-ឡាវ ២០២៧” ក្នុងឱកាសរំលឹកខួប ៦៥ ឆ្នាំ នៃទិវាបង្កើតទំនាក់ទំនងការទូត និងខួប ៥០ ឆ្នាំ នៃទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ ដែលរួមចំណែកពូនជ្រំទំនាក់ទំនងពិសេសរវាងប្រជាជាតិទាំងពីរ។នាយករដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពបង្កើនការផ្លាស់ប្តូរព័ត៌មាន ការពិគ្រោះយោបល់ និងការសម្របសម្រួលជំហរលើបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អង្គការសហប្រជាជាតិ និងវេទិកាពហុភាគីនានា។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើការសម្របសម្រួលក្នុងបញ្ហាទាក់ទងនឹងសន្តិសុខធនធានទឹកទន្លេមេគង្គ ស្ថានភាពសមុទ្រខាងកើត និងបញ្ហាប្រឈមសន្តិសុខក្រៅប្រពៃណី ព្រមទាំងបន្តលើកកម្ពស់ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣ វៀតណាម-ឡាវ-កម្ពុជា និងយន្តការកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ ជាពិសេស ACMECS និង CLMV៕ តាម vovworld.vn/km-KH/ Tags:នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ACMECS CLMV សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)

នៅក្នុងកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ព្រមទាំងជំរុញការផ្លាស់ប្តូរវប្បធម៌ កីឡា ទេសចរណ៍ និងការអប់រំប្រពៃណីស្តីពីទំនាក់ទំនងពិសេសវៀតណាម-ឡាវ។ ទិដ្ឋភាពទូទៅនៃជំនួបពិភាក្សាការងារ។ (រូបថត៖ VNA)តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង នារសៀលថ្ងៃទី ២៧ខែវិច្ឆិកា នាយករដ្ឋមន្ត្រីឡាវលោក សាឡឺមសៃ កុម្ម៉ាស៊ីត(Saleumsay Kommasith) និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលឡាវ បានអញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម និងចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម លើកទី១២ (CLMV ១២) និងកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយេយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ លើកទី១១ (ACMECS ១១) រយៈពេល ២ ថ្ងៃ គឺថ្ងៃទី ២៧ និង ២៨ ខែវិច្ឆិកា។ ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការនាយករដ្ឋមន្ត្រីឡាវ ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនារសៀលថ្ងៃដដែល នៅទីស្តីការរដ្ឋាភិបាល ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច នាយករដ្ឋមន្ត្រីទាំងពីរបានបើកកិច្ចពិភាក្សាទ្វេភាគី។នៅក្នុងកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ព្រមទាំងជំរុញការផ្លាស់ប្តូរវប្បធម៌ កីឡា ទេសចរណ៍ និងការអប់រំប្រពៃណីស្តីពីទំនាក់ទំនងពិសេសវៀតណាម-ឡាវ។ ភាគីទាំងពីរនឹងសហការរៀបចំសកម្មភាពជាក់ស្តែងក្នុង “ឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាម-ឡាវ ២០២៧” ក្នុងឱកាសរំលឹកខួប ៦៥ ឆ្នាំ នៃទិវាបង្កើតទំនាក់ទំនងការទូត និងខួប ៥០ ឆ្នាំ នៃទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ ដែលរួមចំណែកពូនជ្រំទំនាក់ទំនងពិសេសរវាងប្រជាជាតិទាំងពីរ។នាយករដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពបង្កើនការផ្លាស់ប្តូរព័ត៌មាន ការពិគ្រោះយោបល់ និងការសម្របសម្រួលជំហរលើបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អង្គការសហប្រជាជាតិ និងវេទិកាពហុភាគីនានា។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើការសម្របសម្រួលក្នុងបញ្ហាទាក់ទងនឹងសន្តិសុខធនធានទឹកទន្លេមេគង្គ ស្ថានភាពសមុទ្រខាងកើត និងបញ្ហាប្រឈមសន្តិសុខក្រៅប្រពៃណី ព្រមទាំងបន្តលើកកម្ពស់ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣ វៀតណាម-ឡាវ-កម្ពុជា និងយន្តការកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ ជាពិសេស ACMECS និង CLMV៕
អត្ថបទផ្សេងទៀត ខេត្តយ៉ាឡាយ ត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចប្រជុំ ISOM APEC ២០២៧28/11/2026ព័ត៌មានកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ក្រៅផ្លូវការ (ISOM) APEC ២០២៧ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ខែធ្នូ ដល់ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២៦ នៅសង្កាត់ក្វីញ៉ើន (Quy Nhơn) ខេត្តយ៉ាឡាយ ដោយចាប់ផ្តើមរាល់សកម្មភាពនៃឆ្នាំ APEC វៀតណាម ២០២៧។ នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញមកដល់ទីក្រុងហាណូយ ចូលរួមកិច្ចប្រជុំកំពូល CLMV លើកទី១២ និងកិច្ចប្រជុំកំពូល ACMECS លើកទី១១28/11/2026ព័ត៌មានរក្សា ពូនជ្រំ និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម-ឡាវ28/11/2026ព័ត៌មាននាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង (Le Minh Hung) ជួបពិភាក្សាទ្វាភាគីជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា28/11/2026ព័ត៌មានវឌ្ឍនភាពវិជ្ជមានក្នុងការចរចាពន្ធជាមួយសហរដ្ឋអាមេរិក27/11/2026ព័ត៌មានAPEC វៀតណាម ឆ្នាំ ២០២៧៖ សកម្មភាពជាង ២០០ ឆ្ពោះទៅរកលទ្ធផលសហប្រតិបត្តិការជាក់ស្តែងនិងយូរអង្វែង27/11/2026ព័ត៌មាននាយករដ្ឋមន្ត្រីលោក ឡេ មិញ ហ៊ឹង៖ ធានាយ៉ាងរឹងមាំនូវសន្តិសុខថាមពលជាតិក្នុងគ្រប់ស្ថានភាព27/11/2026ព័ត៌មាន អត្ថបទផ្សេងទៀត