• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្តយ៉ាឡាយ ត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចប្រជុំ ISOM APEC ២០២៧

កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ក្រៅផ្លូវការ (ISOM) APEC ២០២៧ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ខែធ្នូ ដល់ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២៦ នៅសង្កាត់ក្វីញ៉ើន (Quy Nhơn) ខេត្តយ៉ាឡាយ ដោយចាប់ផ្តើមរាល់សកម្មភាពនៃឆ្នាំ APEC វៀតណាម ២០២៧។

លោកស្រី ង្វៀន ធី ថាញ់លីច (Nguyễn Thị Thanh Lịch) អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តយ៉ាឡាយ។ (រូបថត៖ VNA)

យោងតាមព័ត៌មានពីគណៈកម្មាធិការប្រជាជនខេត្តយ៉ាឡាយ នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ២៧ វិច្ឆិកា នៅសង្កាត់ក្វីញ៉ើន រហូតមកដល់ពេលនេះ ការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំបានបញ្ចប់ជាស្ថាពរហើយ។

កិច្ចប្រជុំ ISOM APEC ២០២៧ គឺជាឱកាសសម្រាប់មន្ត្រីជាន់ខ្ពស់នៃសេដ្ឋកិច្ចសមាជិកទាំង ២១ របស់វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ផ្លាស់ប្តូរយោបល់អំពីទិសដៅ និងអាទិភាពកិច្ចសហប្រតិបត្តិការ ក្នុងឆ្នាំដែលវៀតណាមទទួលតួនាទីជាម្ចាស់ផ្ទះ។ ចូលរួម មានតំណាងលេខាធិការដ្ឋាន APEC អន្តរជាតិ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច APEC គណៈប្រតិភូអ្នកសង្កេតការណ៍ អង្គការអន្តរជាតិ អ្នកជំនាញ និងសហគមន៍ធុរកិច្ច។

សម័យប្រជុំពេញអង្គ ISOM គ្រោងនឹងចាប់ផ្តើមនៅព្រឹកថ្ងៃទី ៩ ខែធ្នូ។ លោកស្រី ង្វៀន ធី ថាញ់លីច (Nguyễn Thị Thanh Lịch) អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តយ៉ាឡាយឲ្យដឹងថា៖

“តាមរយៈព្រឹត្តិការណ៍នេះ វៀតណាមនិងយ៉ាឡាយ ផ្សព្វផ្សាយអំពីប្រទេសជាតិនិងប្រជាជន អំពីវប្បធម៌ សេដ្ឋកិច្ច អំពីសក្តានុពល និងភាពខ្លាំង សម្រាប់វិស័យការទូតវប្បធម៌ ការទូតសេដ្ឋកិច្ច ការទូតប្រជាជន និងការទូតនយោបាយ។ សារដែលខេត្តចង់ផ្សព្វផ្សាយ គឺស្មារតីរយសរាយរាក់ទាក់ និងគួរសមរបស់ប្រជាជនវៀតណាម របស់ប្រជាជនយ៉ាឡាយ ធ្វើដូចម្តេចឱ្យភ្ញៀវទេសចរ និងប្រតិភូដែលមកកាន់យ៉ាឡាយ មានអារម្មណ៍កក់ក្តៅ និងសប្បាយរីករាយ”៕

តាម​ vovworld.vn/km-KH/

នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញមកដល់ទីក្រុងហាណូយ ចូលរួមកិច្ចប្រជុំកំពូល CLMV លើកទី១២ និងកិច្ចប្រជុំកំពូល ACMECS លើកទី១១

នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញមកដល់ទីក្រុងហាណូយ ចូលរួមកិច្ចប្រជុំកំពូល CLMV លើកទី១២ និងកិច្ចប្រជុំកំពូល ACMECS លើកទី១១

កិច្ចប្រជុំកំពូល CLMV លើកទី១២ មានប្រធានបទថា “តភ្ជាប់កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម - ពង្រីកសក្តានុពល - កសាងអនាគតវិបុលភាពរូម”; កិច្ចប្រជុំកំពូល ACMECS លើកទី១១ មានប្រធានបទថា “បង្កើនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឆ្ពោះទៅ ACMECS ឆ្លាតវៃនិងនិរន្តរភាព”។

Top