ព័ត៌មាន នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង៖ វៀតណាមតែងតែចាត់ទុកអាស៊ានជាអាទិភាពយុទ្ធសាស្ត្រចម្បង 29/11/2026 វៀតណាមតែងតែចាត់ទុកអាស៊ានជាអាទិភាពយុទ្ធសាស្ត្រចម្បង ហើយបន្តចូលរួមយ៉ាងម្ចាស់ការ សកម្ម និងប្រកបដោយទំនួលខុសត្រូវក្នុងដំណើរការកសាងសហគមន៍អាស៊ាន។ នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ជួបពិភាក្សាជាមួយអគ្គលេខាធិការអាស៊ានលោក កៅ គឹមហួន (រូបថត៖ VNA)នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បានអះអាងដូចនេះ ក្នុងជំនួបពិភាក្សាជាមួយអគ្គលេខាធិការអាស៊ាន លោកកៅ គឹមហួន នាថ្ងៃទី២៨ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២។ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យលោកអគ្គលេខាធិការ និងលេខាធិការដ្ឋានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) បង្កើនតួនាទីសម្របសម្រួល គាំទ្រការអនុវត្តគំនិតផ្តួចផ្តើមរបស់វៀតណាម ជំរុញការកៀរគរធនធានសម្រាប់កិច្ចសហប្រតិបត្តិការមហាអនុតំបន់ និងកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងប្រទេសជាសមាជិក។ លោកនាយករដ្ឋមន្ត្រីក៏បានគោរពអញ្ជើញអគ្គលេខាធិការអាស៊ានចូលរួម វេទិកាអនាគតអាស៊ានឆ្នាំ២០២៧ ក្រោមប្រធានបទ “ការកសាងអាស៊ានមួយដែលត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគត”។ជាការឆ្លើយតប អគ្គលេខាធិការលោក កៅ គឹមហួន បានអបអរសាទរវៀតណាមដែលបានរៀបចំកិច្ចប្រជុំកំពូល CLMV លើកទី១២ និង ACMECS លើកទី១១ ប្រកបដោយជោគជ័យ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលអភិវឌ្ឍន៍របស់វៀតណាម និងអះអាងបន្តគាំទ្រវៀតណាមក្នុងការរួមចំណែកយ៉ាងសកម្មដល់ដំណើរការកសាងសហគមន៍អាស៊ាន ឆ្ពោះទៅការសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥៕ តាម vovworld.vn/km-KH/ Tags:នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង អាស៊ាន កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV)

វៀតណាមតែងតែចាត់ទុកអាស៊ានជាអាទិភាពយុទ្ធសាស្ត្រចម្បង ហើយបន្តចូលរួមយ៉ាងម្ចាស់ការ សកម្ម និងប្រកបដោយទំនួលខុសត្រូវក្នុងដំណើរការកសាងសហគមន៍អាស៊ាន។ នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ជួបពិភាក្សាជាមួយអគ្គលេខាធិការអាស៊ានលោក កៅ គឹមហួន (រូបថត៖ VNA)នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បានអះអាងដូចនេះ ក្នុងជំនួបពិភាក្សាជាមួយអគ្គលេខាធិការអាស៊ាន លោកកៅ គឹមហួន នាថ្ងៃទី២៨ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២។ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យលោកអគ្គលេខាធិការ និងលេខាធិការដ្ឋានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) បង្កើនតួនាទីសម្របសម្រួល គាំទ្រការអនុវត្តគំនិតផ្តួចផ្តើមរបស់វៀតណាម ជំរុញការកៀរគរធនធានសម្រាប់កិច្ចសហប្រតិបត្តិការមហាអនុតំបន់ និងកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងប្រទេសជាសមាជិក។ លោកនាយករដ្ឋមន្ត្រីក៏បានគោរពអញ្ជើញអគ្គលេខាធិការអាស៊ានចូលរួម វេទិកាអនាគតអាស៊ានឆ្នាំ២០២៧ ក្រោមប្រធានបទ “ការកសាងអាស៊ានមួយដែលត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគត”។ជាការឆ្លើយតប អគ្គលេខាធិការលោក កៅ គឹមហួន បានអបអរសាទរវៀតណាមដែលបានរៀបចំកិច្ចប្រជុំកំពូល CLMV លើកទី១២ និង ACMECS លើកទី១១ ប្រកបដោយជោគជ័យ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលអភិវឌ្ឍន៍របស់វៀតណាម និងអះអាងបន្តគាំទ្រវៀតណាមក្នុងការរួមចំណែកយ៉ាងសកម្មដល់ដំណើរការកសាងសហគមន៍អាស៊ាន ឆ្ពោះទៅការសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥៕
អត្ថបទផ្សេងទៀត ពិធីបើកមហោស្រពភាពយន្តអន្តរជាតិទីក្រុងហាណូយ លើកទី៨29/11/2026ព័ត៌មានមហោស្រពភាពយន្តអន្តរជាតិទីក្រុងហាណូយ លើកទី៨ (HANIFF VIII) ក្រោមប្រធានបទ “ភាពយន្ត - តភ្ជាប់ - អភិវឌ្ឍន៍” បានបើកជាផ្លូវការនាយប់ថ្ងៃទី២៨ ខែវិច្ឆិកានៅទីក្រុងហាណូយ។ ACMECS ពង្រឹងសាមគ្គីភាព បង្កើនទំនុកចិត្ត និងជំរុញសំឡេងរួមនៃប្រទេសជាសមាជិក29/11/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញទទួលជួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា29/11/2026ព័ត៌មានលោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ប្រែក្លាយប្រៀបខ្លាំងរបស់ប្រទេសនីមួយៗទៅជាកម្លាំងរួមនៃតំបន់ CLMV28/11/2026ព័ត៌មានខេត្តយ៉ាឡាយ ត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចប្រជុំ ISOM APEC ២០២៧28/11/2026ព័ត៌មាននាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញមកដល់ទីក្រុងហាណូយ ចូលរួមកិច្ចប្រជុំកំពូល CLMV លើកទី១២ និងកិច្ចប្រជុំកំពូល ACMECS លើកទី១១28/11/2026ព័ត៌មានវៀតណាមនិងឡាវ គាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ28/11/2026ព័ត៌មាន អត្ថបទផ្សេងទៀត