• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

IOM ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមដើម្បីពន្លឿនគោលដៅលុបបំបាត់គ្រោះជួញដូរមនុស្ស

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមមានកិច្ចខិតខំប្រឹងប្រែងដ៏ម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រោះ ជួញដូរមនុស្ស បង្កើតបរិយាកាសធ្វើចំណាកស្រុកប្រកបដោយតម្លាភាព ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់នៃជនចំណាកស្រុក។
យុទ្ធជននៃកងទ័ពការពារព្រំដែនខេត្ត Nghe An ឃោសនាច្បាប់ដល់ប្រជាជននៅតំបន់ដាច់ស្រយាលនៅស្រុកព្រំដែន Ky Son។ (រូបថត៖ VNA)

ថ្ងៃទី៣០ ខែកក្កដា គឺជា "ទិវាពិភពលោកសម្រាប់ការបង្ការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស" ហើយក៏ជា "ទិវាប្រជាជនទាំងមូលបង្ការ ប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស" ផងដែរ។ ឆ្នាំនេះ ទិវាប្រជាជនទាំងមូលបង្ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស មានប្រធានបទ "បើករង្វង់ដៃជាមួយជនរងគ្រោះនៃការជួញដូរមនុស្ស ដើម្បីកុំឱ្យនរណាម្នាក់ត្រូវបំភ្លេចចោលនៅពីក្រោយឡើយ"។

យោងតាមលោកស្រី Park Mihyung ប្រធានស្ថានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំនៅវៀតណាមបានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមមានកិច្ចខិតខំប្រឹងប្រែងដ៏ម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រោះជួញដូរមនុស្ស បង្កើតបរិយាកាសធ្វើចំណាកស្រុកប្រកបដោយតម្លាភាព ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់នៃជនចំណាកស្រុក។ លេចធ្លោគឺការអនុវត្តកម្មវិធីជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ដំណាក់កាល ២០២១-២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០ រួមមានដំណោះស្រាយ ភារកិច្ចថ្មីៗ ដើម្បីបង្ការទប់ស្កាត់ការជួញដូរមនុស្សលើគ្រប់វិស័យ។

ក្នុងនាមជាទីភ្នាក់ងារជួរមុខរបស់អង្គការសហប្រជាជាតិដែលទទួលបន្ទុកការធ្វើចំណាកស្រុកនៅវៀតណាម ក្នុងរយៈពេលកន្លងមក IOM បានសហការជាមួយស្ថាប័នរដ្ឋាភិបាល និងអង្គភាពមូលដ្ឋានក្នុងការបង្កើនសមត្ថភាពយុត្តិធម៌ និងសារព័ត៌មាន ហើយជួយឧបត្ថម្ភជនរងគ្រោះក្នុងការស្ដារនិងសម្របខ្លួនឡើងវិញ។ IOM ក៏ធ្វើការជាមួយដៃគូរដ្ឋាភិបាល ដើម្បីកែលម្អក្របខណ្ឌផ្លូវច្បាប់សម្រាប់គ្រប់គ្រងការធ្វើចំណាកស្រុកតាមទិសដៅដ៏សមស្របនឹងស្តង់ដារអន្តរជាតិ។ លើសពីនេះ IOM ក៏ជួយលើកកំពស់សមត្ថភាពដល់ស្ថាប័នអនុវត្តន៍ច្បាប់នៅថ្នាក់មជ្ឈិម និងថ្នាក់ខេត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ការជញ្ជូនជនចំណាកស្រុកដោយខុសច្បាប់ ព្រមទាំងលើកកម្ពស់ជំនាញ និងធនធានមនុស្ស ដើម្បីអនុវត្តន៍គោលនយោបាយនិងច្បាប់ពាក់ព័ន្ធនឹងការជួយឧបត្ថម្ភជនរងគ្រោះដោយការជួញដូរមនុស្ស។

នាពេលខាងមុខ IOM សង្ឃឹមថានឹងជួយវៀតណាម ពង្រឹងមូលដ្ឋានទិន្នន័យស្តីពីការជួញដូរមនុស្សនិងការធ្វើចំណាកស្រុកអន្តរជាតិក្នុងពេលឆាប់ៗ។ តំណាង IOM ប្រចាំវៀតណាមបានអះអាងថា IOM ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភរដ្ឋាភិបាលវៀតណាម និងដៃគូនានាដើម្បីពន្លឿនគោលដៅលុបបំបាត់គ្រោះជួញដូរមនុស្ស៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top