• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

FIFA បន្តសហការនិងគាំទ្រការអភិវឌ្ឍវិស័យបាល់ទាត់វៀតណាម

នារសៀលថ្ងៃទី ២៨ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) លោក Gianni Infantino នៅទីក្រុងហ្សឺណែវប្រទេសស្វីស។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ Gianni Infantino
(រូបថត៖ Thong Nhat/TTXVN)

ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ Gianni Infantino (រូបថត៖ Thong Nhat/TTXVN)
លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឱ្យ FIFA បន្តសហការនិងគាំទ្រសហព័ន្ធកីឡាបាល់ទាត់វៀតណាមតាមបណ្តាកម្មវិធីនិងគម្រោងនានា ដើម្បីអភិវឌ្ឍសម្ភារៈបរិក្ខារ កែលម្អជំនាញនិងការគ្រប់គ្រងរដ្ឋបាល រួមទាំងរៀបចំពានរង្វាន់បាល់ទាត់អាជីពនៅវៀតណាម។ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានសម្តែងនូវគោលបំណងថា FIFA នឹងបន្តជំរុញសកម្មភាពកីឡាបាល់ទាត់ពិភពលោកក្រោយជំងឺរាតត្បាតកូវីដ ១៩។ វៀតណាមក៏តែងតែគាំទ្រសកម្មភាពរបស់ FIFA ហើយនឹងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពដែលរៀបចំដោយ FIFA។

ចំណែកឯប្រធាន FIFA លោក Gianni Infantino បានវាយតំលៃខ្ពស់ថា វៀតណាមមានគោលនយោបាយត្រឹមត្រូវក្នុងការអភិវឌ្ឍន៍វិស័យកីឡា រួមទាំងការអភិវឌ្ឍកីឡាបាល់ទាត់ អាស្រ័យហេតុនេះ ចលនាបាល់ទាត់នៅវៀតណាមកំពុងរីកចម្រើនយ៉ាងខ្លាំង ហើយក្រុមបាល់ទាត់វៀតណាមកាន់តែបានកែលំអរលើចំណាត់ថ្នាក់របស់ FIFA។ លោកប្រធាន Gianni Infantino បានបញ្ជាក់ថា FIFA នឹងបន្តសហការយ៉ាងជិតស្និទ្ធ និងជួយគាំទ្រសហព័ន្ធបាល់ទាត់វៀតណាមជានិច្ច៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top