• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

EP អនុម័តលើ EVFTA និង EVIPA៖ ការសម្រេចចិត្តដ៏សំខាន់ដែលបង្កើត ឡើងកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងវៀតណាម-EU


អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son និងប្រធានសភាអឺរ៉ុបលោក David Sassoli (រូបថត៖ VGP)
 

ការសម្រេច ​ចិត្តអនុម័តលើ EVFTA និង EVIPA ដោយអាត្រាសម្លេងគាំទ្រខ្ពស់បាន បង្ហាញឲ្យឃើញ​នូវ​ការ​គោរព​ ការវាយតម្លៃខ្ពស់របស់សមាជិកសភានិង ប្រទេស EU នានាចំពោះតួនាទី ឋានៈរបស់វៀត ណាម​និង​ទំនាក់​ទំនង​ភាព ជាដៃគូសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយរវាងភាគីទាំងពីរផងដែរ។
 
ការដែល​សភាអឺរ៉ុប (EP) បោះឆ្នោតផ្ដល់សច្ចាប័ណ្ណលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (EVFTA) និងកិច្ច​ព្រម​ព្រៀង​គាំ​ពារវិនិយោគ (EVIPA) រវាង សហភាពអឺរ៉ុប (EU) និងវៀតណាមកាលពីថ្ងៃទី១២ កុម្ភៈនោះ គឺការ​សម្រេច​ ចិត្តដ៏សំខាន់មួយដែលត្រូវបានប្រទេស EU ទាំង២៧និងវៀតណាម ជា ពិសេស​គឺ​សហគមន៍​ធុរជន​នៃប្រទេស​ទាំងពីរ ទន្ទឹងរង់ចាំយ៉ាងខ្លាំងក្រោយ រយៈពេលជិត៨ឆ្នាំគិតពីការចាប់ផ្ដើម​កិច្ចចរចា EVF​TA កាលពី​ខែមិថុនាឆ្នាំ ២០១២។ ឆ្លើយសម្ភាសន៍សារព័ត៌មានបន្ទាប់ពីព្រឹត្តិការណ៍នេះ អនុរដ្ឋមន្រ្តី ការបរទេស​វៀត​ណាម​លោក Bui Thanh Son បានអះអាងថា ការសម្រេច ចិត្តអនុម័តលើ EVFTA និង EVIPA ដោយអាត្រា​សម្លេង​គាំទ្រខ្ពស់បាន បង្ហាញឲ្យឃើញនូវការគោរព ការវាយតម្លៃខ្ពស់របស់សមាជិកសភានិង ប្រទេស EU នានាចំពោះតួនាទី ឋានៈរបស់វៀតណាមនិងទំនាក់ទំនងភាព ជាដៃគូសហប្រតិបតិ្ត​ការ​គ្រប់​ជ្រុង​ជ្រោយ​រវាងភាគីទាំងពីរផងដែរ។ ការ ដែល EU គាំទ្រចំពោះកិច្ចព្រមព្រៀង FTA ដោយមាន​គុណភាព​ខ្ពស់​ជា​មួយ​ ប្រទេសកំពុងអភិវឌ្ឍនោះក៏បានបង្ហាញការសម្រេចចិត្តរបស់ EU ក្នុងការ បន្ត​ជំរុញ​សេរីភាព​ខាង​ពាណិជ្ជកម្ម​និងវិនិយោគដោយឈរលើច្បាប់។
 
បន្ទាប់ពី E​VFTA ចូលជាធរមាន EU នឹងលុបចោលពន្ធនាំចូលចំពោះ ៨៦%នៃបរិមាណពន្ធរបស់វៀតណាម ហើយក្រោយ​រយៈពេល៧ឆ្នាំនឹងលុប ចោល៩៩%។ ប្ដូរវិញ វៀតណាមក៏សន្យាលុបចោល ៤៨,៥%នៃបរិមាណ ពន្ធសម្រាប់​ទំនិញ EU ហើយក្រោយរយៈពេល៧ឆ្នាំនឹងលុបចោល ៩១,៨%និង ៩៨,៣%ក្រោយរយៈពេល១០ឆ្នាំ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

កាសែតរុស្ស៊ីបញ្ជាក់អំពីតម្លៃនៃគោលនយោបាយ ការទូតឫស្សី របស់វៀតណាម

កាសែតរុស្ស៊ីបញ្ជាក់អំពីតម្លៃនៃគោលនយោបាយ "ការទូតឫស្សី" របស់វៀតណាម

កាសែតការពិត (Pravda) នៃសហព័ន្ធរុស្ស៊ី នៅថ្ងៃទី ៣០ ខែសីហា បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា "ការទូតដើមឬស្សីហាណូយ" ដែលបញ្ជាក់ពីតម្លៃនៃការទូតឫស្សីក្នុងការជួយវៀតណាមឱ្យមានទំនាក់ទំនងអន្តរជាតិយ៉ាងទូលំទូលាយ មានកិត្យានុភាព ក៏ដូចជាការជឿទុកចិត្តលើឆាកអន្តរជាតិ។

Top