• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Cuc Phuong - ឧទ្យានជាតិជួរមុខនៅអាស៊ីឆ្នាំ ២០២៣

ក្រៅពីគោលដៅនៃឧទ្យានជាតិ Cuc Phuong រួមមាន ឧទ្យានជាតិ Chitwan នេប៉ាល់, Fuji-Hakone-Izu ជប៉ុន, Kinabalu ម៉ាឡេស៊ី, Komodo ឥណ្ឌូនេស៊ី, Minneriya ស្រីលង្កានិង Taman Negara ម៉ាឡេស៊ី។

ឧទ្យានជាតិ Cuc Phuong។ រូបថត៖ មន្ទីរទេសចរណ៍ខេត្ត Ninh Binh។ រូបថត ៖ VNP

Cuc Phuong (ខេត្ត Ninh Binh) ទទួលបានពានរង្វាន់ឧទ្យានជាតិជួរមុខរបស់អាស៊ីក្នុងឆ្នាំ ២០២៣ ដែលត្រូវបានបោះឆ្នោតជ្រើសតាំងដោយពានរង្វាន់ទេសចរណ៍ពិភពលោក (World Travel Awards) ។ អស់រយៈពេល ៥ ឆ្នាំជាប់ៗគ្នា Cuc Phuong ទទួលបានតំណែងជើងឯកនៅក្នុងប្រភេទនេះ។ ចូលរួមក្នុងពានរង្វាន់នេះ ក្រៅពីគោលដៅនៃឧទ្យានជាតិ Cuc Phuong រួមមាន ឧទ្យានជាតិ Chitwan នេប៉ាល់, Fuji-Hakone-Izu ជប៉ុន, Kinabalu ម៉ាឡេស៊ី, Komodo ឥណ្ឌូនេស៊ី, Minneriya ស្រីលង្កានិង Taman Negara ម៉ាឡេស៊ី។ យោងតាមគណៈមេប្រយោគបានឲ្យដឹងថា Cuc Phuong បន្តអះអាងនូវភាពទាក់ទាញនៃទេសចរណ៍អេកូឡូស៊ីដែលជាប្រភេទទេសចរណ៍សំខាន់មួយក្នុងវិស័យទេសចរណ៍វៀតណាម។ ពិធីប្រគល់រង្វាន់ត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅថ្ងៃទី ៦ ខែកញ្ញា នៅទីក្រុងហូជីមិញ។

ឧទ្យានជាតិ Cuc Phuong ស្ថិតនៅចម្ងាយ ១២០ គីឡូម៉ែត្រពីភាគខាងត្បូងនៃរដ្ឋធានីហាណូយ ស្ថិតនៅចំកណ្តាលជួរភ្នំ Tam Diep ហើយជាឧទ្យានជាតិដំបូងគេនៅវៀតណាមផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top