• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

COVID-19 ៖ ECB អនុម័តលើ កម្មវិធីបន្ទាន់ ដែលមានតម្លៃ ៧៥០ ​​ពាន់លានអឺរ៉ូ

នាយករដ្ឋមន្រ្តីប៉ូឡូញលោក Mateusz Morawiecki បានស្នើកញ្ចប់វិធានការមួយ ដែលមានតម្លៃ ២១២ ពាន់លានហ្សូន (ជិត ៥២ ពាន់លានដុល្លារអាមេរិក) សំដៅកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពី ជំងឺ COVID-19 ផងដែរ។

ប្រធាន ECB លោកស្រី Christine Lagarde ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ (រូបថតៈ AFP / TTXVN)


ក្រុមប្រឹក្សាភិបាល នៃ ធនាគារកណ្តាលអ៊ឺរ៉ុប (ECB) ដែលមានមូលដ្ឋាននៅ Frankfurt នៃប្រទេសអាឡឺម៉ង់ បានបើកកិច្ចប្រជុំវិសាមញ្ញមួយនាថ្ងៃទី ១៨ ខែមីនា ដើម្បីចាត់វិធានការបន្ទាន់ សំដៅទប់ទល់នឹងជំងឺ COVID-19។ ភ្លាមនោះ ECB នឹងបញ្ចេញកម្មវិធីបន្ទាន់ដើម្បីទិញមូលបត្របំណុល ដែលមានតម្លៃរហូតដល់ ៧៥០ ពាន់លានអឺរ៉ូនាចុងឆ្នាំ ២០២០ ។

ECB ក៏បានប្តេជ្ញាចិត្តជួយដល់ ប្រជាជនគ្រប់រូប នៅក្នុងតំបន់ ចាយប្រាក់អឺរ៉ូ ឱ្យបាមឆ្លងផុតពីការលំបាកនាពេលបច្ចុប្បន្ន ហើយនឹងធានាថា សមាភាពសង្គមទាំងមូល  (គ្រួសារ ក្រុមហ៊ុន ធនាគារ ឬរដ្ឋាភិបាល) អាចទទួលបានផលប្រយោជន៍ពីលក្ខខ័ណ្ឌជួយឧបត្ថម្ភហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយផលវិបាកដោយសារ ជំងឺ COVID-19។

នាយករដ្ឋមន្រ្តីប៉ូឡូញលោក Mateusz Morawiecki បានស្នើកញ្ចប់វិធានការមួយ ដែលមានតម្លៃ ២១២ ពាន់លានហ្សូន (ជិត ៥២ ពាន់លានដុល្លារអាមេរិក) សំដៅកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីជំងឺ COVID-19 ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន ជួប​ពិភាក្សាការងារជាមួយសហព័ន្ធអង្គការ​សេដ្ឋកិច្ចជប៉ុន

ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន ជួប​ពិភាក្សាការងារជាមួយសហព័ន្ធអង្គការ​សេដ្ឋកិច្ចជប៉ុន

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែធ្នូ នាព្រឹកថ្ងៃទី ៤ ខែធ្នូ នៅទីក្រុងតូក្យូ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានជួបពិភាក្សាការងារជាមួយសហព័ន្ធអង្គការសេដ្ឋកិច្ចជប៉ុន (Keidanren) ក្រោមអធិបតីភាពរបស់សហប្រធានទាំងពីររូបនៃគណៈកម្មាធិការសេដ្ឋកិច្ចជប៉ុន-វៀតណាម របស់ Keidanren ។

Top