• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

COVID-19: ច្នៃប្រឌិតរ៉ូបូតដឹកជញ្ជូនប្រកប​ដោយជោគជ័យក្នុងតំបន់ដាក់​នៅដាច់ដោយឡែក ​ដែលមានហានិភ័យខ្ពស់នៃ​ការឆ្លងជំងឺ​


 ការច្នៃប្រឌិតរ៉ូបូត Vibot 1A ប្រកបដោយជោគជ័យគឺមានសារៈសំខាន់ខ្លាំងណាស់ខណៈពេលដែលជំងឺ Covid-19 កំពុងរីករាលដាលយ៉ាងស្មុគស្មាញ (រូបថតៈ congthuong.vn)
 

នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ នៅទីក្រុងហាណូយ ក្រសួង​វិទ្យាសាស្រ្ត​និង​បច្ចេក​វិទ្យាបាន​វាយតម្លៃ​ចំពោះ​លទ្ធផល​នៃដំណាក់​កាលទី១ នៃការស្រាវជ្រាវនិងច្នៃប្រឌិតរ៉ូបូតដឹកជញ្ជូន (Vibot-1a) នៅតំបន់ដាក់នៅដាច់​ដោយ​ឡែក​ ដែលមានហានិភ័យខ្ពស់នៃការឆ្លងជម្ងឺ  ដោយមានសមាជិក ១០០ % បានយល់​ព្រម​និង​ដាក់​ជូន​សំណើរ​ ទៅក្រសួងសុខាភិបាលវៀតណាម ដើម្បីពិចារណាលើការ​អនុញ្ញាត​ឱ្យប្រើប្រាស់​នៅក្នុង​កន្លែង​ដាក់​នៅដាច់​ដោយ​ឡែកផងដែរ។

មុន​នោះ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេក វិទ្យាវៀតណាម បានសម្រេចចិត្តប្រគល់ឲ្យ វិទ្យាស្ថានបច្ចេកទេសយោធា បំពេញ​ភារកិច្ចស្រាវជ្រាវនិងច្នៃប្រឌិតប្រព័ន្ធរ៉ូបូតដើម្បីជួយគាំទ្រដល់ផ្នែកវេជ្ជសាស្រ្ត ដោយមាន​មុខ​ងារ​ទំនើបៗ​តាម​គំរូរ៉ូបូត TUG របស់ក្រុមហ៊ុន Aethon ប្រទេសអាមេរិក។
 
គួរបញ្ជាក់ថា ​លោកសាស្ត្រាចារ្យរង បណ្ឌិត វរសេនីយ៍ឯក Tang Quoc Nam ប្រធានគម្រោងការណ៍នេះ បានមាន​ប្រសាសន៍​​ថា ក្នុងរយៈពេល ២ សប្តាហ៍ រ៉ូបូតដែលមានឈ្មោះថា Vibot 1A  ត្រូវបានច្នៃប្រឌិតឡើង ហើយអាច​ស្ទាត់​ជំនាញក្នុង​ការបំពេញភារកិច្ច​ដោយស្វ័យប្រវត្តិ ព្រមទាំងជួយ​ទាក់ទងពី​ចម្ងាយ​រវាង​បុគ្គលិក​ពេទ្យនិង​អ្នកជំងឺ​ផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

រដ្ឋាភិបាលឥណ្ឌូណេស៊ីសន្យាថានឹងធ្វើការស៊ើបអង្កេតលើហេតុការណ៍នៅកីឡដ្ឋានដែលបណ្តាលឲ្យមនុស្សស្លាប់ជាច្រើននាក់

រដ្ឋាភិបាលឥណ្ឌូណេស៊ីសន្យាថានឹងធ្វើការស៊ើបអង្កេតលើហេតុការណ៍នៅកីឡដ្ឋានដែលបណ្តាលឲ្យមនុស្សស្លាប់ជាច្រើននាក់

អាស្រ័យហេតុនេះ លោក Mahful MD បាននិយាយថា ចំនួនអ្នកទស្សនាចូលកីឡដ្ឋាននេះ លើសពីបរិមាណមនុស្សកំណត់របស់កីឡដ្ឋាន។

Top