• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Carnaval ហាឡុង ឆ្នាំ២០១៩ ប្រព្រឹត្តទៅយ៉ាងផុលផុស


 ការសម្ដែងសិល្បៈមួយឈុតនៅក្នុងកម្មវិធី Carnaval ហាឡុង ២០១៩ (រូបថត៖ VOV)
 

 សិល្បៈករជំនាញជាង២០០នាក់ របស់វៀតណាមនិងអន្តរជាតិរួមជាមួយរថយន្តផ្កាដ៏ស្អាតឆើតឆាយ បាន​ប្រែ​ក្លាយ​ តំបន់ឆ្នេរសមុទ្រ Bai Chay ទៅជាវេទិកាសិល្បៈយ៉ាងផុលផុស ចម្រុះពណ៌ហើយ បង្កើត​ឡើង​បទ​ពិសោធន​តាម​ដង​វិថីគួរអោយទាក់ទាញចំពោះភ្ញៀវទេសចរក្នុង ឱកាសបុណ្យថ្ងៃទី៣០ ខែមេសា និងថ្ងៃទី១ ខែឧសភា។

នាថ្ងៃទី​២៨ ខែមេសា ឆ្នាំ២០១៩ កម្មវិធីសម្ដែង Carnaval និងកម្មវិធីសិល្បៈ Carnaval ហាឡុងឆ្នាំ២០១៩  បាន​ប្រារព្ធ​ឡើង​ជាផ្លូវការនៅតំបន់ទេសចរណ៍ Bai Chay និង Hon Gai ទីក្រុងហាឡុង ខេត្ត Quang Ninh។ សិល្បៈករ​ជំនាញ​ជាង​២០០នាក់ របស់វៀតណាមនិងអន្តរជាតិរួមជាមួយរថយន្តផ្កាដ៏ស្អាត ឆើតឆាយ បានប្រែក្លាយ តំបន់ឆ្នេរ​សមុទ្រ Bai Chay ទៅជាវេទិកាសិល្បៈយ៉ាងផុលផុស ចម្រុះពណ៌ហើយ បង្កើតឡើង​បទពិសោធន​តាម​ដង​វិថីគួរ​អោយ​ទាក់ទាញចំពោះភ្ញៀវទេសចរក្នុង ឱកាសបុណ្យថ្ងៃទី៣០ ខែមេសា និងថ្ងៃទី១ ខែឧសភា។ ជាពិសេស ពិធីដង្ហែក្បួន carnaval បានប្រព្រឹត្តទៅនៅតាមវិថីជាប់សមុទ្រ ដោយមានចំណុចលេចធ្លោគឺ ក្រុម​រថយន្ត​​ផ្កា​ដែលត្រូវបានសូនរូបតាមរូ​បភាពកោះ Trong Mai ដែលជារមណី យ​ដ្ឋានល្បីល្បាញ​មួយនិង​ជា​និមិត្ត​រូប​នៃ​​ទីក្រុងហាឡុ​ង។ លោកស្រី Vu Thi Thu Thuy អនុប្រធានគណៈកម្មាធិការប្រជាជនខេ​ត្ត​ Quang Ninh បាន​​អំពាវនាវ យ៉ាងដូច្នេះថា៖

​“សូមមកដល់ហាឡុង Quang Ninh ដើម្បីគយគន់ទេសភាពធម្មជាតិដ៏ស្អាត អស្ចារ្យនៅទីនេះ ហើយ​ស្វែង​យល់​អំពី​​តម្លៃ​វប្បធម៌​ប្រវត្តិសាស្ត្រដ៏វិសេសវិសាល នានារបស់ប្រជាជនតំបន់ភាគឦសាន ជាមួយមនោសញ្ចេតនា​ដ៏ស្មោះសរ​និង​ ស្នាមញញឹម​ហាឡុងដ៏រួសរាយរាក់​ទាក់”៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top