• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Bloomberg៖ វៀតណាម​អាច​នឹង​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម​ទំនិញ​កំពូល​ទាំង ៧ របស់​អាមេរិក​ក្នុង​ឆ្នាំ ២០២២

កាសែត Bloomberg នៅថ្ងៃទី ១៩ ខែធ្នូបានឲ្យដឹងថា វៀតណាមអាចនឹងក្លាយជាដៃគូពាណិជ្ជកម្មទំនិញកំពូលមួយរបស់អាមេរិកនៅឆ្នាំ ២០២២។

Bloomberg បានដកស្រង់តួរលេខស្ថិតិរបស់សហរដ្ឋអាមេរិកដែលបង្ហាញថាភាគហ៊ុនរបស់វៀតណាមស្ថិតក្នុងពាណិជ្ជកម្មទំនិញអាមេរិក ក្នុងរយៈពេល ១០ ខែដើមឆ្នាំនេះបាន កើនឡើង ២,៧%។ ប្រសិន បើសន្ទុះកើនឡើងត្រូវបានរក្សាក្នុងរយៈពេលពីរខែចុងក្រោយនៃឆ្នាំនេះ គឺជាលើកដំបូងហើយដែលដៃគូសេដ្ឋកិច្ចកំពូលទាំង៧ របស់សហរដ្ឋអាមេរិកភាគច្រើនជាសេដ្ឋកិច្ចអាស៊ី។

Bloomberg បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៩ វៀតណាមស្ថិតក្នុងចំណោមប្រទេសទាំង ១៥ ដែលមានសមាមាត្រពាណិជ្ជកម្មទំនិញខ្ពស់បំផុតជាមួយសហរដ្ឋអាមេរិក ហើយនៅឆ្នាំ ២០២១វៀតណាមជាប់ចំណាត់ថ្នាក់ទី ១០ក្នុងបញ្ជីនេះ៕
 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top