• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Bac Ninh ខិតខំក្លាយជាទីក្រុងមួយដែលមានឧស្សាហកម្មទំនើបនិងបច្ចេកវិទ្យាខ្ពស់នៅឆ្នាំ២០៣០

បន្តកម្មវិធីក្នុងដំណើរទស្សនកិច្ចការងារនៅខេត្ត Bac Ninh នារសៀលថ្ងៃ ទី៣០ ខែកក្កដា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានជួបធ្វើការជាមួយគណៈកម្មាធិការបក្សខេត្ត Bac Ninh ដើម្បីវាយតម្លៃអំពីស្ថានភាព និងលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្តនាពេលកន្លងមក ហើយកំណត់ទិសដៅ និងភារកិច្ចនាពេលខាងមុខ។
ទិដ្ឋភាពនៃជំនួបធ្វើការ។

ថ្លែងមតិក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា Bac Ninh ចាំបាច់ត្រូវពង្រីកយ៉ាងអតិបរមានូវសក្ដានុពលដ៏ខុសប្លែក ឱកាសលេចធ្លោ និងគុណសម្បត្តិប្រកួតប្រជែងរបស់ខេត្ត ដើម្បីសម្រេចបាន គោលដៅអភិវឌ្ឍន៍ដែលបានកំណត់។ លោកនាយករដ្ឋមន្ត្រីបានក្រើនរំលឹកថា Bac Ninh គួរតែបន្តយកចិត្តទុកដាក់លើការកែលំអបរិយាកាសវិនិយោគ អាជីវកម្ម លើកកំពស់សមត្ថភាពប្រកួតប្រជែង ហើយចាត់ទុកនេះជាភារកិច្ចនយោបាយដែលត្រូវផ្ដោតអាទិភាពដើម្បីអនុវត្តន៍។

នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ត Bac Ninh យកចិត្តទុកដាក់លើការវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម; ផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរបៃតង។ ទន្ទឹមនឹងនោះ ជំរុញសម្ព័ន្ធក្រុមហ៊ុនធំៗ ដែលមានម៉ាកយីហោល្បីល្បាញ ដើម្បីវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលលក់ដូរទំនិញ និងលេងកម្សាន្ត; ឃោសនា ផ្សព្វផ្សាយ ជាពិសេសកម្មវិធី Festival អំពីស្រុកកំណើតនៃចម្រៀង Quan Ho។ បន្តទាក់ទាញយ៉ាងខ្លាំងនូវគម្រោងវិនិយោគផ្ទាល់ពីបរទេស (FDI) ប្រកបដោយគុណភាពខ្ពស់ បច្ចេកវិទ្យាខ្ពស់ និងផលិតកម្មឆ្លាតវៃ ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់សម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងឧស្សាហកម្មគាំទ្រ។ កសាង និងគ្រប់គ្រងមណ្ឌលឧស្សាហកម្ម និងចង្កោមឧស្សាហកម្មបៃតង; បន្តអភិវឌ្ឍន៍ផលិតកម្មឧស្សាហកម្ម បង្កើតផលិតផលជាច្រើនជាមួយនឹងម៉ាកយីហោនិងកម្លាំងប្រកួតប្រជែងនៅលើទីផ្សារ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top