• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ASIAD ១៩៖ វៀតណាម​ដណ្តើម​បាន​មេដាយ​៣គ្រឿង​បន្ថែម​​ទៀត​

នាថ្ងៃទី ៧ ខែតុលា ដែលជាថ្ងៃប្រកួតផ្លូវការទី ១៣ នៃព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ១៩ (ASIAD ១៩) ប្រតិភូកីឡាវៀតណាមដណ្តើមបានមេដាយចំនួន ៣គញរឿងបន្ថែមទៀតលើប្រភេទកីឡាសីដក់នារូ ការ៉ាតេ និងអុកចិន។
កីឡាការិនីវៀតណាមក្នុងការប្រកួតកីឡាសីដក់ វិញ្ញាសារក្រុមនារី៣នាក់។ រូបថត៖ TTXVN

ក្នុងការប្រកួតកីឡាសីដក់វិញ្ញាសារក្រុមនារី៣នាក់ កីឡាការិនីវៀតណាមបានចាញ់គូប្រជែងថៃក្នុងលទ្ធផល ០-២ ដូច្នេះបានទទួលមេដាយប្រាក់។

ចំពោះការប្រកួតការ៉ាតេ បុរសទម្ងន់ក្រោម៨៤គីឡូក្រាម អ្នកប្រដាល់ Do Thanh Nhan បានយកឈ្នះគូប្រជែងជនជាតិកូរ៉េខាងត្បូង ក្នុងលទ្ធផល ៩-៣ នាំយកមេដាយសំរឹទ្ធជូនគណៈប្រតិភូកីឡាវៀតណាម។

ក្នុងការប្រកួតកីឡាអុកចិន អ្នកលេងអុក Lai Ly Huynh បានយកឈ្នះគូប្រជែងមកពី តៃប៉ិ (ចិន) ក្នុងជុំទី ៧ និងនាំមកជូនប្រតិភូកីឡាវៀតណាមនូវមេដាយសំរឹទ្ធមួយទៀតក្នុងវិញ្ញាសាឯកត្តជនបុរស។

គិតត្រឹមថ្ងៃទី ៧ ខែតុលា ប្រតិភូកីឡាវៀតណាមដណ្តើមបានមេដាយចំនួន ២៦ គ្រឿង ក្នុងនោះមានមេដាយមាសចំនួន ៣គ្រឿង មេដាយប្រាក់ ៥គ្រឿង និងមេដាយសំរឹទ្ធមានចំនួន ១៨គ្រឿង ជាប់ចំណាត់ថ្នាក់ ២១/៣៨ ក្នុងតារាងមេដាយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-បេឡារុស្ស

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-បេឡារុស្ស

នាព្រឹកថ្ងៃទី២០ ខែតុលា នៅទីស្នាក់ការក្រសួងការពារជាតិ លោកនាយឧត្តម សេនីយ៍ Nguyen Tan Cuong ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីទទួល និងជួបពិភាក្សា ការងារជាមួយ លោកឧត្តមសេនីយ៍ត្រី Muraveiko Pavel Nikolaevich ប្រធានអគ្គ សេនាធិការនៃកងកម្លាំងប្រដាប់អាវុធ អនុរដ្ឋមន្ត្រីទីមួយនៃក្រសួងការពារជាតិបេឡា រុស្សដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាម។

Top