APEC 2017:វៀតណាមបន្តផ្តួចផ្តើមគំនិតថ្មីជាច្រើន
នាថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០១៧ នៅទីក្រុង Nha Trang ខេត្ត Khanh Hoa បណ្ដាតំណាងចូលរួមសន្និសីទលើកទីមួយ បណ្ដាមន្ត្រីជាន់ខ្ពស់វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី -ប៉ាស៊ីហ្វីក និងកិច្ចប្រជុំទាក់ទិននានា បានឈានចូលថ្ងៃធ្ងើការទី៩។ ក្នុងថ្ងៃនេះ បណ្ដាតំណាងបន្តចូលរួមកិច្ចប្រជុំស្ដីអំពី៖ ដៃគូគោលនយោបាយស្ដីអំពីសន្តិសុខស្បៀងអាហារ (PPFS) ក្រុមការងារស្ដីអំពីមុខរបរត្រី និងមហាសាគរ (OFWG) គណៈកម្មាធិការសេដ្ឋកិច្ច (EC) សន្ទនាស្ដីអំពីការលក់ដូរអន្តររដ្ឋាភិបាល គណៈកម្មាធិការពាណិជ្ជកម្ម និងវិនិយោគ (CTI)គណៈកម្មាធិការគ្រប់គ្រងថវិកា ក្រុមការងារ ស្តីអំពីច្បាប់ និងគោលនយោបាយប្រកួតប្រជែង (CPLG)។
គណៈប្រតិភូវៀតណាមបន្តទទួលបានចាប់អារម្មណ៍ ដោយមានការផ្តើមគំនិត ស្ដីអំពីផែនការធ្វើសកម្មតាម ”ក្របខ័ណ្ឌយុទ្ធសាស្ត្រ APEC ស្ដីអំពីការអភិវឌ្ឍន៍ចីរភាព ទីក្រុង-ជនបទ ដើម្បីពង្រឹងសន្តិសុខស្បៀងអាហារ និងកំណើនចីរភាព” “កម្មវីធី APEC ស្ដីអំពីសន្តិសុខស្បៀងអាហារ និងបំរ៉ែបំរួលអាកាសធាតុ”…លៗ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម