ព័ត៌មាន

APEC 2017:វៀតណាមបន្តផ្តួចផ្តើមគំនិតថ្មីជាច្រើន


APEC 2017:វៀតណាមបន្តផ្តួចផ្តើមគំនិតថ្មីជាច្រើន

នាថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០១៧ នៅទីក្រុង Nha Trang ខេត្ត Khanh Hoa បណ្ដា​តំណាង​ចូលរួម​សន្និសីទ​លើក​ទី​មួយ បណ្ដាមន្ត្រី​ជាន់ខ្ពស់​វេទិកា​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​អាស៊ី -ប៉ាស៊ីហ្វីក និង​កិច្ចប្រជុំ​ទាក់​ទិន​នានា បាន​ឈាន​​ចូល​ថ្ងៃធ្ងើការ​​ទី៩​។​ ក្នុង​ថ្ងៃនេះ បណ្ដា​តំណាង​បន្តចូល​រួមកិច្ច​ប្រជុំ​ស្ដីអំ​ពី៖ ដៃគូគោល​នយោបាយ​​ស្ដីអំពី​សន្តិសុខ​​ស្បៀង​អាហារ (PPFS) ក្រុម​ការងារ​ស្ដីអំពី​មុខ​របរត្រី និង​មហា​​សាគរ (​OFWG) គណៈកម្មាធិ​ការ​សេដ្ឋ​កិច្ច (EC) សន្ទនា​ស្ដីអំពី​ការលក់​ដូរ​អន្ត​​ររដ្ឋា​ភិបាល គណៈកម្មាធិការពាណិជ្ជ​កម្ម និងវិនិយោគ (CTI)​គណៈ​កម្មាធិការ​​​គ្រប់​​គ្រង​​​ថវិកា ​ក្រុម​ការងារ ស្តីអំពី​ច្បាប់ និង​គោល​នយោបាយ​ប្រកួត​ប្រជែង ​(CPLG)​។
 
​គណៈប្រតិភូវៀតណាមបន្តទទួលបានចាប់អារម្មណ៍ ដោយមានការផ្តើម​គំនិត ស្ដីអំពី​ផែនការធ្វើសកម្ម​តាម ”ក្រប​ខ័ណ្ឌយុទ្ធសាស្ត្រ APEC ស្ដីអំពីការ​អភិវឌ្ឍន៍​ចីរ​ភាព ទីក្រុង​-ជនបទ ដើម្បីពង្រឹងសន្តិសុខស្បៀង​អាហារ និង​​កំណើន​​ចីរភាព” ​“កម្មវីធី​ APEC ស្ដីអំពីសន្តិសុខស្បៀងអាហារ និង​បំរ៉ែ​បំរួល​អាកាស​ធាតុ”​…លៗ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀត​ណាម​
 


top