• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

AIPA ត្រៀមខ្លួនជាស្រេចរួមដំណើរជាមួយអាស៊ានក្នុងការកសាងសហគមន៍ប្រកបដោយចីរភាព

នាថ្ងៃទី២៦ មិថុនា ខាងមុខ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសមាគមន៍ បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងមហាសន្និបាតអន្តរសភា អាស៊ាន (AIPA) នឹងអញ្ជើញចូលរួមកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូក្នុងក្រប ខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ក្នុងឋានៈជា ប្រធានអាស៊ាន ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ក្នុងឋានៈជាប្រធាន AIPA រួមជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលនិងរដ្ឋ សភានៃប្រទេសអាស៊ាននានានឹងចែករំលែកសារហើយសន្យាបន្តខិតខំប្រឹងប្រែងពង្រឹងចំណងសាមគ្គីភាព ឯកភាពក្នុងប្លុក លើកកំពស់មជ្ឈភាពរបស់អាស៊ាន ជំរុញថែមទៀតនូវទំនាក់ទំនងជាមួយដៃគូនានាក្នុងការឆ្លើយតបនឹងជម្ងឺរាតត្បាតសកល Covid-19 ក៏ដូចជាបញ្ហាប្រឈមផ្សេងៗទៀត ជាពិសេសគឺការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងបណ្ដាមហាអំណាចពិភពលោកនិងបញ្ហាសន្តិសុខប្រពៃណី ក្រៅប្រពៃណីក្នុងតំបន់ផងដែរ។

ប្រធាន AIPA នឹងអះអាងថា AIPA ត្រៀមខ្លួនជាស្រេចរួមដំណើរជាមួយអាស៊ានក្នុងការកសាងសហគមន៍ប្រកបដោយចីរភាព ដែលផ្តោត សំខាន់ទៅលើកត្តានានា រួមមាន៖សន្តិភាព ស្ថិរភាព ផ្អែកលើច្បាប់យកប្រជាជនជាស្នូល សាមគ្គីភាព និងឯកភាពដើម្បីការអភិវឌ្ឍរួម៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top