• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ទទួលជួបជាមួយអនុប្រធានសម្ព័ន្ធក្រុមហ៊ុន Misubishi Motors


 ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ទទួលជួបជាមួយអនុប្រធានសម្ព័ន្ធក្រុមហ៊ុន
Misubishi Motors លោក Kozo Shiraji

នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៅ​ក្នុងពិធីទទួលជួបជាមួយ K​ozo Shiraji ​អនុប្រ​ធាន សម្ព័ន្ធក្រុ​មហ៊ុន Misubishi Motors នោះ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបា​លវៀត​ណាម លោក Vuong Dinh Hue បានស្វាគមន៍​ចំពោះការ​ដែល​សម្ព័ន្ធក្រុមហ៊ុនបានអនុវត្ត​ ផែនការកសាង​រោងចក្រ​ផលិត​រថយន្ត​ទី២នៅ​វៀត​ណាម។
 
យោងតាមលោក Vuong Dinh Hue ការបើកទូលាយរោងចក្រផលិតរថយន្តនៅវៀ​តណាម របស់ Misubishi Motors បានរួមចំណែកអនុវត្តយុ​ទ្ធសាស្ត្រ ឧស្សាហូបនីយកម្ម​របស់វៀត​ណាម ក្នុងក្រប​ខ័ណ្ឌ សហប្រតិបត្តិ​ការ​វៀត​ណាម​ - ជប៉ុន ឆ្ពោះទៅឆ្នាំ២០២០ ទស្សនវិស័​យដល់ ឆ្នាំ២០៣០។ ​លោកឧបនាយក​រដ្ឋមន្ត្រីបានអះអាងថា ​វៀតណា​ម​នឹងបង្កលក្ខណៈងាយ ស្រួល​សម្រាប់វិនិយោគិនបរទេស ក្នុ​ងនោះមាន​វិនិយោគិន​ជប៉ុន​និង​សម្ព័ន្ធ​ក្រុម​ហ៊ុន​ Misubishi Motors មកធ្វើការវិនិយោគ​ផង​ដែរ។​
 
រីឯខ្លួនវិញ លោក Kozo​ Shiraji បានឲ្យដឹងថា វៀតណាមជាទី​ផ្សារ​ ពោរពេញទៅ ដោយសក្កានុភាព​របស់​សម្ព័ន្ធ​ក្រុម​ហ៊ុន​ក្នុងតំ​បន់អាស៊ីអាគ្នេយ៍។ ​បច្ចុប្បន្ន Misubishi Motors កំពុង​ស្វែងរក​ទីតាំង​សមស្រប​ដើម្បីសាង​សង​រោង​ចក្រ​ផលិត​រថយន្តទី២នៅ វៀតណាម​ ដោយផ្តល់ការវិនិយោគក្នុ​ងក​ម្រិត ២៥០លានដុល្លារ ហើ​យគ្រោង​នឹង ផលិត​រថយន្ត​បាន​ពី៣ដល់៥ម៉ឺនគ្រឿង​ក្នុង​មួយឆ្នាំ៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top