ឯកអគ្គរដ្ឋទូតលោក Pham The Tru ក្នុងជំនួបជាមួយអភិបាលខេត្ត Oran, Zaafen Abdelghani
ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល់ហ្សេរី លោក Pham The Tru បានអញ្ជើញទៅបំពេញការងារនៅទីក្រុង Oran ស្ថិតនៅភាគពាយ័ព្យប្រទេសអាល់ហ្សេរីសំដៅជួបប្រាស្រ័យជាមួយតំណាងមកពី ៣០ អង្គភាពអាជីវកម្មតំបន់មានសកម្មភាពលើវិស័យនាំចូលនិងនាំចេញ កែច្នៃកកសិផល វិនិយោគនិងកសាងក្នុងបំណងជម្រុញទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នៅក្នុងជំនួប លោក Pham The Tru បានជឿជាក់ថា នេះជាឱកាសដើម្បីភាគីទាំងពីរផ្លាស់ប្តូរព័ត៌មានសំដៅយល់ច្បាស់នូវទីផ្សាររបស់ប្រទេសនីមួយៗ ព្រមទាំងអះអាងថា នឹងធ្វើអស់ពីកម្លាំងកាយចិត្ត ដើម្បីជួយអង្គភាព អាជីវកម្មអាល់ហ្សរីធ្វើការផ្លាស់ប្តូរសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយដៃគូវៀតណាម។
រីឯខ្លួនវិញ លោក Abed Mouad ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មទីក្រុង Oran បានសង្កត់ធ្ងន់ថា អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ គប្បីបង្កើនការផ្លាស់ប្តូរសេដ្ឋកិច្ចនិងពាណិជ្ជកម្ម វិនិយោគលើវិស័យជាច្រើននៃខឿនសេដ្ឋកិច្ច៕
តាម VOV5-វិទ្យុសម្លេងវៀតណាម