• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកជំនាញជាច្រើនបញ្ជាក់ពីសារសំខាន់នៃការគោរពច្បាប់អន្តរជាតិស្តីពីសមុទ្រខាងកើត

នាថ្ងៃទី ២៤ ខែតុលា វិទ្យាស្ថានស្រាវជ្រាវដែនសមុទ្រម៉ាឡេស៊ី បានរួមសហការជាមួយស្ថានទូតជប៉ុននិងឧត្តមស្នងការអូស្ត្រាលីប្រចាំគូឡាឡាំពួ បានរៀបចំសន្និសីទអន្តរជាតិស្តីពីមហាសមុទ្រឥណ្ឌូ - ប៉ាស៊ីហ្វិក ក្រោមប្រធានបទ “ស្ថានការថ្មីនៃភូមិសាស្ត្រនយោបាយដែនសមុទ្រ”  ដោយមានការចូលរួមពីអ្នកជំនាញជាច្រើនមកពីវៀតណាម ជប៉ុន អូស្រ្តាលី សហរដ្ឋអាមេរិក សឹង្ហបូរី ហ្វីលីពីន ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីផងដែរ។
 

ទិដ្ឋភាពនៃសន្និសីទ 

ក្នុងសន្និសីទនេះ ប្រតិភូនៃប្រទេសជាច្រើនបានសម្តែងការព្រួយបារម្ភអំពីបម្រែបម្រួលយ៉ាងស្មុគ្រស្មាញនាពេលថ្មីៗនេះ នៅសមុទ្រខាងកើត ព្រមទាំងបានបញ្ជាក់ជាថ្មីនូវសារៈសំខាន់របស់សមុទ្រខាងកើត ក៏ដូចជាការគោរពតាមច្បាប់អន្តរជាតិក្នុងការដោះស្រាយភាពតានតឹងនៅសមុទ្រខាងកើត។

យោងតាមប្រសាសន៍របស់លោកបណ្ឌិត To Anh Tuan នាយករងវិទ្យាស្ថានសមុទ្រខាងកើតនៃបណ្ឌិតសភាការទូតវៀតណាមថា ក្នុងចំណោមបញ្ហាសមុទ្រ នៅសមុទ្រឥណ្ឌូ - ប៉ាស៊ីហ្វិកនោះ ជម្លោះនៅសមុទ្រខាងកើត បង្កការ​គំរាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុតទៅលើសន្តិភាពនិងសន្តិសុខក្នុងតំបន់។ មូលហេតុដំបូងគឺថា ថ្វីត្បិតតែប្រ ទេសចិនជាសមាជិកនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ក៏ដោយ  ប៉ុន្តែ ចិនខ្លួនឯងនេះហើយ ដែលមិនគោរពតាមកាតព្វកិច្ចស្របច្បាប់នៅក្រោម UNCLOS និងភ្នាល់ជាមួយតម្លៃរបស់ UNCLOS។ លើសពីនេះទៅទៀត សន្តិសុខសមុទ្រខាងកើតគឺប៉ះពាល់ទាំងសន្តិសុខមហាសមុទ្រឥណ្ឌានិងមហាសមុទ្រប៉ាស៊ីហ្វិកទៀតផង។

លោកបណ្ឌិត To Anh Tuan បានចាត់ទុកថា ក្នុងករណីដែលក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ត្រូវបានអនុម័តនោះ នឹងជាជំហានមួយ ក្នុងការកសាងទំនុកចិត្តនិងលើកកម្ពស់បរិយាកាសសន្តិភាពនិងស្ថេរភាពនៅក្នុងតំបន់។ ប៉ុន្តែ COC មិនមានចេតនាដោះស្រាយជម្លោះនៅសមុទ្រខាងកើតទេ ពោលគឺដើម្បីកំណត់បទបញ្ញត្តិនៃប្រព្រឹត្ដរបស់ភាគីនានាយ៉ាងដូចម្តេចតែប៉ុណ្ណោះ។ លោក To Anh Tuan បានសង្កត់ធ្ងន់ថា ដើម្បីដោះស្រាយជំលោះនៅសមុទ្រខាងកើត ចាំបាច់ត្រូវប្រើវិធានការដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS ដោយគិតគូរពីផលប្រយោជន៍ស្របច្បាប់របស់ភាគីពាក់ព័ន្ធផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top