• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អូស្ត្រាលី-អាមេរិក សង្កត់ធ្ងន់លើសារៈសំខាន់​នៃការធានា​សេរីភាព​នាវាចរណ៍​នៅសមុទ្រខាងកើត

អូស្ត្រាលីនិងសហរដ្ឋអាមេរិកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការធានាការអនុវត្តសិទ្ធិនិងសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើត ស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ក្នុងនោះមានសិទ្ធិសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ក៏ដូចជារាល់សកម្មភាពប្រើប្រាស់សមុទ្រទាក់ទងនឹងសិទ្ធិសេរីភាព។ 

(រូបថត៖ TTXVN)


នេះគឺជាសេចក្តីថ្លែងការណ៍រួមដែលត្រូវបានរដ្ឋមន្ត្រីការបរទេស លោកស្រី Marise Payne រដ្ឋមន្ត្រីការពារជាតិ Peter Dutton របស់ប្រទេសអូស្ត្រាលី និងសមភាគីអាមេរិកពីររូបគឺរដ្ឋមន្ត្រីការបរទេសលោក Anthony Blinken និងរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin អនុម័ត បន្ទាប់ពីកិច្ច ពិគ្រោះយោបល់ប្រចាំឆ្នាំនៅថ្ងៃទី ១៦ ខែកញ្ញា។ នៅក្នុងសេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រីអូស្ត្រាលី និងអាមេរិកក៏បានសម្តែងការព្រួយបារម្ភអំពីការប្រកាសអធិបតេយ្យភាពនាវាចរណ៍យ៉ាងធំធេងរបស់ចិននៅសមុទ្រខាងកើត ដោយគ្មានមូលដ្ឋាន គតិយុត្តិឡើយ ហើយអំពាវនាវឲ្យចិនអនុវត្តន៍ច្បាប់របស់ប្រទេសនេះឲ្យសមស្រប តាម UNCLOS ក៏ដូចជាបញ្ជាក់ជាថ្មីម្តងទៀតនូវសាលដីការរបស់តុលាការអជ្ញាកណ្ដាលអចិន្ត្រៃយ៍នៅទីក្រុងឡាអេ (ហូឡង់) ឆ្នាំ ២០១៦ ដែលមានលក្ខណៈគតិយុត្តិចាប់បង្ខំចំពោះភាគីនានា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top