• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អភិវឌ្ឍន៍ទេសចរណ៍កោះសមុទ្រ

យុទ្ធសាស្ត្រសេដ្ឋកិច្ចសមុទ្ររបស់វៀតណាមដល់ឆ្នាំ២០២០ ទស្សនៈវិស័យដល់ឆ្នាំ២០៣០ដែលត្រូវបានកំណត់ថា ទេសចរណ៍​សមុទ្រជាផ្នែកមានទីតាំងសំខាន់។

រំពឹងទុកថា ដល់ឆ្នាំ២០២០ ទេសចរណ៍កោះសមុទ្រនឹងទាក់ទាញភ្ញៀវអន្តរជាតិចំនួន ២២ លាននាក់ ភ្ញៀវទេសចរជាតិចំនួន ៥៨ នាក់ ដោយចំណូលសរុបអាចទទួលបានដល់ ២០០ ពាន់ ពាន់លានដុង។

ហេតុដូច្នេះ ដើម្បីធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពផ្នែកទេសចរណ៍នេះឈានដល់ការកំណត់ពាណិជ្ជសញ្ញាកោះសមុទ្រវៀតណាមលើផែនទីអន្តរជាតិនាពេលខាងមុខត្រូវទាមទារឲ្យរដ្ឋអំណាចតំបន់ម្ចាស់ការនិងវាយតម្លៃឲ្យត្រឹមត្រូវសក្កានុភាពនិងប្រៀបខ្លាំងដែលមានស្រាប់។ លោក Nguyen Anh Tuan ប្រធានវិទ្យាសា្ថនស្រាវជ្រាវអភិវឌ្ឍន៍ទេសចរណ៍នៃអគ្គនាយកទេសចរណ៍វៀតណាមបានឲ្យដឹងថា៖

“តំបន់នីមួយៗតែងតែមានប្រៀបខ្លាំងដោយឡែកពីទិដ្ឋភាពធម្មជាតិ តម្លៃអេកូឡូស៊ីធម្មជាតិព្រមទាំងឧត្តមភាព​ខាងវប្បធម៌ប្រពៃណីឆ្នេរសមុទ្រទៀតផង។ ប្រសិនបើ យើងចេះធ្វើអាជីវកម្មនូវប្រៀបខ្លាំងទាំងអស់នេះ រួមទាំងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍តាមឆ្នេរសមុទ្រនោះ គឺអាចបង្កើតឡើងនូវផលិតផលទេសចរណ៍ពិសេស ទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top