• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញ​អុជធូបទៀនគោរព​វិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ​


 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ទៅកាន់កេរ្តិដំណែលលោកប្រធានហូជីមិញនៅក្នុងវិមានប្រធានរដ្ឋ (រូបថត៖ TTXVN) 
 

​ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧៤ទិវាបុណ្យឯករាជ្យជាតិ (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥-ថ្ងៃទី២ ខែកញ្ញា ឆ្នាំ​២០១៩) រំលឹកខួបលើកទី៥០ទិវាលោក ប្រធានហូជីមិញទទួលមរណភាពនិងខួប រយៈពេល៥០ឆ្នាំ​អនុវត្ត​មតក​សាសន៍ របស់លោកប្រធាន នាព្រឹកថ្ងៃទី១ ខែកញ្ញា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទៅអុជធូបទៀនគោរពវិញ្ញាណក្ខ័ន្ធ លោកប្រធានហូជីមិញនៅផ្ទះ៦៧ក្នុងកេរ្តិ៍​ដំណែល​លោក​ប្រធាន​ហូជីមិញនៅក្នុង វិមានប្រធានរដ្ឋ។
 
បន្ទាប់​នោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមបានជួបសំណេះ សំណាល​ជាមួយ​បណ្ដា​កម្មាភិ​បា​ល​និ​ង​បុគ្គ​លិក​នៅកេរ្តិ៍ដំណែល។ នៅទីនេះ លោកបានកោត​សរសើរ​កម្មាភិបាល​បុគ្គលិក​គ្រប់​រូបនៅ​កេរ្តិ៍​ដំណែល​ដែល​បាន​ ខិតខំប្រឹងប្រែងបំពេញការងារអោយបានល្អ ដោយថែរក្សារាល់ឯកសារ វត្ថុតាងដ៏ ថ្លៃថ្លា​អំពីជីវីត​និង​បុព្វហេតុ​បដិវត្តន៍របស់លោកប្រធានហូជីមិញ សំដៅបន្តឃោស នា អប់រំ ឧទ្ទេសនាម​ដល់ជន​រួមជាតិ​ទូទាំង​ប្រទេស​និង​មិត្តភក្តិអន្តរជាតិ ជាពិ សេសគឺជំនាន់វ័យក្មេង ដើម្បីអោយមនុស្សគ្រប់រូបរៀនសូត្រ ដឹងគុណ ហើយធ្វើ ត្រាប់​តាមពាក្យបណ្ដាំរបស់លោកប្រធានហូជីមិញ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញ​មានប្រសាសន៍ថា៖
 
“និយាយដល់​លោកប្រធានហូជីមិញ យើងនិយាយប៉ុន្មានក៏មិនគ្រប់ទេ។ លោកប្រធានជាមនុស្សម្នាក់ដ៏មហិមារ តែសាមញ្ញ​ រាក់ទាក់ស្និទ្ធស្នាល គួរអោយ ស្រឡាញ់រាប់អានមែនទែន។ ខ្ញុំមានគោល បំណងថា កម្មាភិបាល​និង​បុគ្គលិក​ គ្រប់រូបនៅទីនេះ ត្រូវតែរស់នៅនិងធ្វើការតាមគំរូរបស់លោកអ៊ុំ។ រៀនសូត្រតាម លោកអ៊ុំមិន​មែន​ជាការ​រៀន​ទន្ទេញចាំ ឬរៀនដើម្បីនិយាយតែប៉ុណ្ណោះទេ ប៉ុន្តែត្រូវ រៀនដោយបេះដូង ដោយខួរក្បាលរបស់ខ្លួន ដើម្បី​បញ្ជូនបន្តទៀតទៅដល់ប្រជា ជន ហើយប្រែក្លាយទៅ​ជាស​កម្មភាព​ជាក់ស្ដែង​និងវិជ្ជមាន​សម្រាប់​ប្រជាជន​ តាម សេចក្ដីប្រាថ្នារបស់លោកអ៊ុំ។ យើងត្រូវតែខិតខំប្រឹងប្រែងធ្វើត្រាប់តាមស្មារតី របស់លោក​អ៊ុំជានិច្ច​”៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ទទួលជួបនាយករដ្ឋមន្ត្រីសិង្ហបុរី ប្រធានាធិបតីកូរ៉េខាងត្បូងនិងនាយកគ្រប់គ្រង IMF

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ទទួលជួបនាយករដ្ឋមន្ត្រីសិង្ហបុរី ប្រធានាធិបតីកូរ៉េខាងត្បូងនិងនាយកគ្រប់គ្រង IMF

នាថ្ងៃទី ១៨ ខែវិច្ឆិកា នៅក្រៅកិច្ចប្រជុំសប្តាហ៍កំពូល APEC ឆ្នាំ ២០២៦ នៅទីក្រុងសិនជិន ប្រទេសចិន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និងនាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva។

Top