• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្វីសចង់មានកិច្ចព្រមព្រៀង FTA ជាមួយ វៀតណាម

ប្រធានាធិបតីស្វីស Guy Parmelin បានអះអាងថា ដំណើរទស្សនកិច្ចលើកនេះរបស់ប្រធានរដ្ឋលោក Nguyen Xuan Phuc គឺជាសញ្ញាសម្គាល់ការអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងប្រធានាធិបតីស្វីស ធ្វើសន្និសីទសារព័ត៌មានបន្ទាប់ពីចរចា (រូបថត៖ VOV)



ក្នុងបទឆ្លើយតបនឹងសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សានៅថ្ងៃទី ២៦ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc និងប្រធានាធិបតីស្វីសលោក Guy Parmelin សុទ្ធតែបានអះអាងថា ប្រទេសទាំងពីរបានឯកភាពបញ្ចប់ការចរចានាពេលឆាប់ៗ អំពីកិច្ចព្រមព្រៀងប្លុកពាណិជ្ជកម្មវៀតណាម-សហភាពអឺរ៉ុប (EFTA)។ ប្រធានាធិបតីស្វីស Guy Parmelin បានអះអាងថា ដំណើរទស្សនកិច្ចលើកនេះរបស់ប្រធានរដ្ឋលោក Nguyen Xuan Phuc គឺជាសញ្ញាសម្គាល់ការអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

“ក្នុងទំនាក់ទំនងរបស់ប្រទេសស្វីសជាមួយបណ្តាប្រទេសអាស៊ាន វៀតណាមបច្ចុប្បន្នជាដៃគូពាណិជ្ជកម្មធំជាងគេទីបី បន្ទាប់ពីសិង្ហបុរី និងថៃ។ វៀតណាមក៏ជាប្រទេសអាទិភាពក្នុងគោលនយោបាយសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ស្វីសផងដែរ។ គោលដៅនៃកម្មវិធីឧបត្ថម្ភរបស់ក្រសួងសេដ្ឋកិច្ចស្វីស គឺដើម្បីជួយសេដ្ឋកិច្ចវៀតណាមអភិវឌ្ឍន៍កាន់តែទូលំទូលាយនិងនិរន្តរភាព។ យើងនៅមានឱកាសនិងសក្ដានុពលកំណើនច្រើនសម្រាប់ភាគីទាំងសងខាង។ ប្រសិនបើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីត្រូវបានចុះហត្ថលេខានោះ សក្តានុពលនេះពិតជានឹងមានប្រសិទ្ធ ភាពខ្លាំងជាងទៀត។ ថ្ងៃនេះ យើងក៏បានពិភាក្សាផងដែរ ដើម្បីជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងវៀតណាម និង EFTA ឲ្យឆាប់បំផុតតាមដែលអាចធ្វើទៅបាន”។

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ ថ្វីត្បិតតែមានការអភិវឌ្ឍមែន ប៉ុន្តែមិនទាន់សក្តិសមនឹងសក្កានុពលនៅឡើយ។

“ភាគីទាំងពីរបានគាំទ្រយ៉ាងខ្លាំងក្លានិងតែងតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគធុរកិច្ចលើទីផ្សាររបស់គ្នាទៅវិញទៅមក ហើយបានឯកភាពបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងវៀតណាម - EFTA នាពេលឆាប់ៗខាងមុខនេះ។ យើងបានឯកភាពពង្រឹងបន្ថែមទៀតលើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា អប់រំនិងបណ្តុះបណ្តាល ឆ្ពោះទៅបង្កើតក្របខ័ណ្ឌភាពជាដៃគូជាអាទិភាពលើការច្នៃប្រឌិត ជំរុញគម្រោងស្រាវជ្រាវរួមគ្នាក្នុងក្របខ័ណ្ឌពិធីសាររវាងក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម និងគណៈកម្មាធិការរដ្ឋស្តីពីការអប់រំ បញ្ហាស្រាវជ្រាវ និងការច្នៃប្រឌិតរបស់ប្រទេសស្វីស”។

ទាក់ទងនឹងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ប្រធានាធិបតីស្វីស Guy Parmelin បានឲ្យដឹងថា៖ ប្រទេសស្វីសចង់ចុះហត្ថលេខាលើ FTA ស្រដៀងនឹងការដែល វៀតណាមបានចុះហត្ថលេខាជាមួយសហភាពអឺរ៉ុប ដោយហេតុនេះ នឹងលុបបំបាត់ឧបសគ្គចំពោះចរាចរណ៍ទំនិញរវាងប្រទេសទាំងពីរ។ អត្ថប្រយោជន៍ជាក់ស្តែងមួយទៀតគឺការកសាងក្របខ័ណ្ឌច្បាប់ដែលអំណោយផលនិងការអនុវត្តន៍កម្មសិទ្ធិបញ្ញាប្រកបដោយប្រសិទ្ធភាព។ ទាំងនេះគឺជាកត្តាដែលនឹងទាក់ទាញវិនិយោគិនស្វីសយ៉ាងច្រើន មកបណ្តាក់ទុននៅវៀតណាម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។

Top