• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សិស្សានុសិស្សទីក្រុងហាណូយទទូលបានលទ្ធផលខ្ពស់នៅក្នុងម័យប្រឡង គណិតវិទ្យាអន្តរជាតិ WMI


 បេក្ខជនប្រឡងចំនួនបីនាក់បានឈ្នះរង្វាន់ពេជ្រ (រូបថត: យុវជន)
 

 សម័យប្រឡង​នេះទាក់ទាញការចូលរួមរបស់បេក្ខជនជាង​ ១.៥០០ នាក់ មកពីប្រទេស និងតំបន់ដែ​នដីចំនួន ២៣ លើ​ពិភពលោក។
 
សម័យ​ប្រឡង​គណិត​វិទ្យាអន្តរជាតិ WMI ឆ្នាំ ២០១៩ បានប្រព្រឹត្តិទៅនៅ​ទីក្រុង ហ្វូគូអូកា ប្រទេសជ​ប៉ុន ចាប់​ពីថ្ងៃទី​ ១៥ ដល់ថ្ងៃទី ១៩ ខែកក្កដា។ ក្រុមសិស្សានុសិស្សថ្នាក់បឋមសិក្សានិងអនុវិទ្យាល័យនៃទីក្រុងហាណូយ ដែលមាន​សមាជិក​ចំនួន ៣៥ នាក់ (សិស្សានុសិស្សចំនួន ៣២ នាក់ និងគ្រូបង្រៀនចំនួន ៣ នាក់) បានតំណាងឲ្យវៀត​ណាម​ចូលរួមសម័យប្រឡងនេះ។ សម័យប្រឡងនេះទាក់ទាញការចូលរួមរប​ស់បេក្ខជនជាង ១.៥០០ ​នាក់ មកពីប្រទេស និងតំបន់ដែនដីចំនួន ២៣ លើពិភពលោក។
 
លទ្ធផល​គឺ ក្រុមសិស្សានុសិស្សវៀតណាមទទួលបានលទ្ធផលដ៏ល្អប្រសើរ ដោយមានសិស្សានុសិស្សទាំង ៣២ នាក់គឺសុទ្ធ​តែទទួលបានពានរង្វាន់ពេជ្រ (ពានរង្វាន់ខ្ពស់បំផុត) ពានរង្វាន់មាសចំនួន ៩ ពាន់ ពានរង្វាន់​ប្រាក់​ចំនួន​ ៨ និងពានរង្វាន់សំរិទ្ធចំនួន ៩ ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កិច្ចសហប្រតិបត្តិការថាមពលនិងអគ្គិសនីនុយក្លេអ៊ែរជាមួយរុស្ស៊ី គឺជាអាទិភាពរបស់វៀតណាម

កិច្ចសហប្រតិបត្តិការថាមពលនិងអគ្គិសនីនុយក្លេអ៊ែរជាមួយរុស្ស៊ី គឺជាអាទិភាពរបស់វៀតណាម

នាថ្ងៃទី១៧ ខែមិថុនា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអបអរសាទរខួបលើកទី៣៥ ទិវាបង្កើតទំនាក់ទំនងការទូតអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សាធារណរដ្ឋតាតាស្ថាន (សហព័ន្ធរុស្ស៊ី) លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានជួបពិភាក្សាជាមួយលោក Sergey Kudryashov អគ្គនាយកក្រុមហ៊ុន Zarubezhneft។

Top