• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវដល់អង្គការ បុគ្គល និងប្រជាអាណិកជន​បន្ត​ធ្វើសកម្មភាព​ជួយឧបត្ថម្ភជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ

លោក Tran Thanh Man បានអំពាវនាវដល់អង្គការ បុគ្គលនៅក្នុងប្រទេសនិងប្រជាអាណិកជននៅឯបរទេសបន្តធ្វើសកម្មភាពជាក់ស្ដែង ដើម្បីជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពណ៌លឿងទុំ។

អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man ជូនអំណោយដល់ប្រតិភូ (រូបថត៖ quochoi.vn)


នារសៀលថ្ងៃទី ២៧ ធ្នូ នៅទីក្រុងហាណូយ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោក Tran Thanh Man បានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូចំនួន ៥៥ រូប ដែលបានចូលរួមមហាសន្និបាតគំរូឆ្នើម “ដើម្បីជនរងគ្រោះដោយសារជាតិគីមីពុលពណ៌ លឿងទុំ”លើកទី ៣ ដំណាក់កាល ២០២១-២០២៦។

អញ្ជើញថ្លែងនៅទីនេះ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោក Tran Thanh Man បានលើកច្បាស់ថា ការដោះស្រាយ និងជំនះពុះពារលើផលវិបាកដោយសារជាតិគីមីពុលពណ៌លឿងទុំក្រោយសង្គ្រាមគឺជាភារកិច្ចបន្ទាន់ផងនិងយូរអង្វែងផង ដែលមានលក្ខណៈមនុស្សធម៌យ៉ាងជ្រាលជ្រៅ ហើយជាភារកិច្ចរបស់សង្គមទាំងមូល សំដៅតបស្នងសងគុណចំពោះអ្នកចូលរួមការតស៊ូក្នុងសង្គ្រាម ដែលត្រូវឆ្លងជាតិគីមីពុល និងជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំវៀតណាម។ លោក Tran Thanh Man បានអំពាវនាវដល់អង្គការ បុគ្គលនៅក្នុងប្រទេស និងប្រជាអាណិកជននៅឯបរទេសបន្តធ្វើសកម្មភាពជាក់ស្ដែង ដើម្បីជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពណ៌លឿងទុំ; អាជ្ញធរគ្រប់ជាន់ថ្នាក់ និងប្រព័ន្ធនយោបាយបន្តអនុវត្តន៍ឲ្យបានល្អនូវរាល់គោលនយោបាយរបស់បក្ស រដ្ឋ ចំពោះជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ ព្រមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់សមាគមជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ/dioxin គ្រប់ជាន់ថ្នាក់ បំពេញភារកិច្ចដែលត្រូវបានបក្ស និងរដ្ឋប្រគល់ជូនក្នុងស្ថានការណ៍ថ្មីផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top