• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្ដេជ្ញាចិត្តដណ្ដើមឲ្យបានស្នាដៃខ្ពស់បំផុត


 វៀតណាមប្ដេជ្ញាចិត្តដណ្ដើមឲ្យបានស្នាដៃខ្ពស់បំផុត

វៀតណាមកំពុងខិតខំប្រឹងប្រែង​ដោយប្ដេជ្ញាចិត្តដណ្ដើមឲ្យ បានស្នាដៃល្អបំផុតនៅក្នុងវគ្គ​ផ្តាច់​ព្រ័ត្រ​បាល់​ទាត់ U២៣​អាស៊ី ឆ្នាំ​២០១៨ ដែល​នឹងប្រព្រឹត្តិ​ទៅនៅចិន​។ នេះគឺជាការអះអាង​របស់គ្រូបង្វឹក​នៃក្រុមជំរើស U២៣វៀត​ណាម​ លោក Park Hang Seo នៅក្នុងពិធីចេញដំណើររបស់​ក្រុម ​U២៣ នាថ្ងៃទី២​៩ ខែធ្នូ​ ​ឆ្នាំ២០១៧ នៅទីក្រុង​ហាណូយ​ មុនពេ​លចេញ​ដំណើរចូលរួមការ​ប្រកួត​នេះ។​ លោក Park Hang Seo បានសង្កត់ធ្ងន់ថា​ នៅ​ក្នុង វគ្គ​ផ្តាច់​ព្រ័ត្រ​បាល់​ទាត់ ក្រុម​ជំរើស U២៣ ​វៀតណាម​នឹងប្រកួត​ជាមួយក្រុម​ខ្លាំងទាំង​បីគឺ​ U២៣ កូរ៉េខាង​ត្បូង U២៣ ​ស៊ីរី និង​ U២៣ ​អូស្ត្រាលី​ ។
 
វគ្គ​ផ្តាច់​ព្រ័ត្របាល់​ទាត់ U​២៣អាស៊ី នឹងប្រព្រឹត្តិទៅចាប់​ពីថ្ងៃទី​​៩ ដល់ ថ្ងៃ​ទី ២៧ ​មករា ឆ្នាំ​២០១៨ ​នៅចិន ដោយមាន​ការ​ចូល​រួម​របស់​ក្រុម​បាល់​ទាត់​ជាតិ​ផ្នែកបុរសចំនួណ​១៦ ក្រុម​ដែល​មាន​អាយុក្រោម​ ២៣ ៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top