• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបានដំណើរការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួនជាង១៣,២លានដូស

រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមបានព្យាបាល ជាសះស្បើយសម្រាប់អ្នកជម្ងឺកូវីដ ១៩ ចំនួន៩២.៧៣៨នាក់ ព្រមទាំងចាក់វ៉ាក់សាំង បង្ការកូវីដ ១៩ បានចំនួន ១៣.២៥៦.៤៧២ ដូសទៅហើយ។

ចាប់ពីការផ្ទុះជម្ងឺកូវីដ ១៩ កន្លងមកនេះ វៀតណាមបានកត់ត្រាករណីឆ្លងសរុប ចំនួន២៥៥.៧៤៨នាក់ ឈរចំណាត់ទី៨០/២២២ ប្រទេសនិងតំបន់ដែនដី ខណៈដែល ចំពោះអត្រាករណីឆ្លងលើប្រជាជនចំនួន១លាននាក់ វៀតណាមកំពុងឈរចំណាត់ទី ១៧២/២២២ ប្រទេសនិងតំបន់ដែនដី (ជាមធ្យមក្នុងចំណោមប្រជាជន ១ លាននាក់ មានករណីឆ្លងចំនួន២៦០១នាក់)។ រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមបានព្យាបាល ជាសះស្បើយសម្រាប់អ្នកជម្ងឺកូវីដ ១៩ ចំនួន៩២.៧៣៨នាក់ ព្រមទាំងចាក់វ៉ាក់សាំង បង្ការកូវីដ ១៩ បានចំនួន ១៣.២៥៦.៤៧២ ដូសទៅហើយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមមានចៅក្រមជាលើកដំបូង នៅតុលាការអន្តរជាតិខាងច្បាប់សមុទ្រ

វៀតណាមមានចៅក្រមជាលើកដំបូង នៅតុលាការអន្តរជាតិខាងច្បាប់សមុទ្រ

នៅថ្ងៃទី១៨ ខែមិថុនា ក្នុងក្របខ័ណ្ឌនៃសន្និសីទលើកទី៣៦ នៃបណ្តាប្រទេសដែលជាសមាជិកនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) នៅទីស្នាក់ការអង្គការសហប្រជាជាតិ (UN) នាទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) សាស្ត្រាចារ្យរង បណ្ឌិត លោកស្រី ង្វៀន ធីឡានអាញ់ (Nguyen Thi Lan Anh) នាយករងវិទ្យាស្ថានការទូត ដែលជាបេក្ខជនរបស់វៀតណាម បានជាប់ឆ្នោតជាចៅក្រមនៃតុលាការអន្តរជាតិខាងច្បាប់សមុទ្រ (ITLOS) សម្រាប់អាណត្តិ ២០២៦ - ២០៣៥ ដោយទទួលបានសំឡេងឆ្នោតគាំទ្រខ្ពស់ជាងគេ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

Top