• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋាភិបាលអ៊ីតាលីជួយឧបត្ថម្ភវ៉ាក់សាំង Astra Zeneca ជាង ៨០ ម៉ឺនដូស​ជូនវៀតណាម

នាថ្ងៃទី ២៥ ខែសីហាឆ្នាំ ២០២១ រដ្ឋាភិបាលអ៊ីតាលីបានសម្រេចជួយឧបត្ថម្ភវ៉ាក់សាំង AstraZeneca ចំនួន ៨០១ ៦០០ ដូសជូនវៀតណាមតាមរយៈយន្តការ COVAX សំដៅជួយឧបត្ថម្ភវៀតណាមឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩។

វ៉ាក់សាំង AstraZeneca (រូបថត៖ AP)

តាមផែនការ ចំនួនវ៉ាក់សាំងទាំងនេះនឹងត្រូវបានដឹកជញ្ជូនទៅប្រគល់ជូនវៀតណាមនាដើមខែកញ្ញាខាងមុខ។ នេះគឺជាលទ្ធផលនៃការធ្វើចលនាជាន់ខ្ពស់ ក្នុងនោះមានការដែលលោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានផ្ញើសាលិខិតជូននាយករដ្ឋមន្រ្តីអ៊ីតាលី Mario Draghi និងកិច្ចខិតខំប្រឹងប្រែងធ្វើការចលនារបស់ក្រុមការងាររបស់រដ្ឋាភិបាល ទទួលបន្ទុកការទូតវ៉ាក់សាំងនារយៈពេលកន្លងទៅ។ ការសម្រេចចិត្តនេះគឺជាសក្ខីភាពនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អ៊ីតាលី ដែលបង្ហាញពីស្មារតីសាមគ្គីភាពរបស់រដ្ឋាភិបាលនិងប្រជាជនអ៊ីតាលីចំពោះវៀតណាមក្នុងគ្រាដ៏លំបាកផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញជាអធិបតីនៅកិច្ចប្រជុំគណៈកម្មាធិការដឹកនាំមជ្ឈឹមអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញជាអធិបតីនៅកិច្ចប្រជុំគណៈកម្មាធិការដឹកនាំមជ្ឈឹមអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន

នៅរសៀលថ្ងៃទី១៧ ខែកញ្ញា នៅទីស្នាក់ការមជ្ឈិមបក្ស (ទីក្រុងហាណូយ) គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំមជ្ឈិមអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយនិងអវិជ្ជមាន (គណៈកម្មាធិការដឹកនាំ) បានបើកកិច្ចប្រជុំក្រោមអធិបតីភាពអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ប្រធានគណៈកម្មាធិការដឹកនាំ។

Top