• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

យុវជនវៀតណាមរួមដៃប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19

 នាព្រឹកថ្ងៃទី២៥មីនា សម្ព័ន្ធយុវជនទីក្រុងហាណូយ បានរៀបចំកម្មវិធី យុវវ័យរដ្ឋធានីស្ម័គ្រចិត្តដើម្បីសុខភាពសហគមន៍។

យុវជនរដ្ឋធានីហាណូយជូនម៉ាស់ការពារនិងទឹកលាងដៃដោយឥតគិតថ្លៃដល់ប្រជាជន (រូបថត៖ laodongthudo.vn)


នេះជាព្រឹត្តិការណ៍មួយ ក្នុងចំណោមសកម្មភាពរំលឹកខួបលើកទី ៨៩ ទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ។ នៅកម្មវិធីនេះ សម្ព័ន្ធយុវជនទីក្រុងហាណូយបានរៀបចំសកម្មភាពជាច្រើនដូចជា បរិច្ឆាកឈាមដោយស្ម័គ្រចិត្ត ចែកចាយទឹកលាងដៃ និងម៉ាស់ការពារដោយឥតគិតថ្លៃដល់ប្រជាជននិងរៀបចំក្រុមឃោសនា បង្ការប្រឆាំងនឹងជំងឺ Covid-19។ បុរស Nguyen Thanh Duy យុវជនស្ម័គ្រ ចិត្តម្នាក់បានឲ្យដឹងថា៖

“យើងខ្ញុំទៅជួយឧបត្ថម្ភនៅតំបន់ដាក់នៅដាច់ដោយឡែក បង្កើតក្រុមឃោសនា ចលនាឲ្យប្រជាជនរាយការណ៍ស្ថានភាពសុខភាព។
ទន្ទឹមនឹងនោះ បង្កើតទីកន្លែងជូនម៉ាស់ការពារនិងទឹកលាងដៃដោយឥតគិតថ្លៃ។ នៅពេលចូលរួមសកម្មភាពស្ម័គ្រចិត្តយ៉ាងដូច្នេះ យើងខ្ញុំក៏បានបំពាក់ ចំណេះដឹងចាំបាច់ដើម្បីជៀសវាងការឆ្លងជំងឺផងដែរ”។

នៅខេត្ត Thua Thien Hue ក្នុងប៉ុន្មានថ្ងៃកន្លងទៅ និស្សិតរាប់រយនាក់ នៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Hue រួមជាមួយកម្មាភិបាលពេទ្យ នគរ បាល និងកងទ័ពបានប្រចាំការ២៤/២៤ម៉ោងនៅតាមទីកន្លែងត្រួតពិនិត្យ ជំងឺរាតត្បាត។

ក្នុងពេលជាមួយគ្នានោះ និស្សិតជាង៨០០នាក់នៅដេប៉ាតឺម៉ង់វេជ្ជសាស្ត្រនិងគិលានុបដ្ឋាឆ្នាំចុងក្រោយនៃសាកលវិទ្យាល័យ Tay Nguyen សាកលវិទ្យាល័យ Buon Ma Thuot និងមហាវិទ្យាល័យសុខាភិបាល Dak Lak ក៏នឹងចូលរួមការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅក្នុងតំបន់ នាពេលខាងមុខផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top