• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិភពលោកទទួលអំណរបុណ្យណូអែលក្នុងស្មារតីសាមគ្គីភាពប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ-១៩

នៅបុរីវ៉ាទីកង់ ដោយមានការចូលរួមរបស់មន្ត្រីសង្ឃ កាតូលិកប្រមាណ ២០០នាក់និងគ្រិស្តសាសនិកចំនួន២០០០នាក់ សម្ដេច ប៉ាប Francis បានអំពាវនាវឲ្យប្រជាជនលើទូទាំងពិភពលោក រីករាយជាមួយនឹងតម្លៃដែលជីវិតនាំមកជូន ហើយរួបរួមគ្នាជួយឧបត្ថម្ភជនក្រីក្រ។
 

ដើមស្រល់ណូអែលត្រូវបានតុបតែងយ៉ាងភ្លឺចិញ្ចែងចិញ្ចាចនៅPoznan ប្រទេសប៉ូឡួញ។ (រូបថត៖ PAP/TTXVN)

ក្នុងអំឡុងពីយប់ថ្ងៃទី២៤ដល់ព្រឹកព្រលឹមថ្ងៃទី២៥ ខែធ្នូ (តាមម៉ោងនៅវៀតណាម) ប្រជាជននៅទីកន្លែងជាច្រើនលើទូទាំងពិភពលោកបានទទួលអំណរបុណ្យ ណូអែលតាមរបៀបផ្សេងៗគ្នា ខណៈដែលត្រូវប្រតិបត្តិយ៉ាងម៉ឺងម៉ាត់តាមការរឹតត្បិតបង្ការប្រឆាំងជម្ងឺរាតត្បាតកូវីដ-១៩ ដោយសារតែការឆ្លងរាលដាលនៃវីរុសបំប្លែង Omicron។ នៅបុរីវ៉ាទីកង់ ដោយមានការចូលរួមរបស់មន្ត្រីសង្ឃកាតូលិកប្រមាណ ២០០ នាក់និងគ្រិស្តសាសនិកចំនួន ២០០០ នាក់ សម្ដេចប៉ាប Francis បានអំពាវនាវឲ្យ ប្រជាជនលើទូទាំងពិភពលោក រីករាយជាមួយនឹងតម្លៃដែលជីវិតនាំមកជូន ហើយ រួបរួមគ្នាជួយឧបត្ថម្ភជនក្រីក្រ។ តាមសម្ដេចប៉ាបថា មនុស្សចាំបាច់ត្រូវលុបបំបាត់ ភាពអាត្មានិយមចង្អៀតចង្អល់នៅក្នុងជីវភាពប្រចាំថ្ងៃ ដើម្បីចេះគោរពកោតសរសើរតាំងពីប្រការ ដ៏តូចតាចក្នុងជីវភាព ហើយរួមគ្នារុញថយភាពក្រីក្រនិងជម្ងឺរាតត្បាត។

នៅប្រទេសអឺរ៉ុបមួយចំនួន បរិយាកាសបុណ្យណូអែលក៏ក្ដៅឡើង នៅពេល ដែលប្រជាជនអាល្លឺម៉ង់និងអេស្ប៉ាញ់ជាច្រើនបានតម្រង់ជួរគ្នារងចាំទទួលការចាក់វ៉ាក់សាំង ដើម្បីត្រូវបានអនុញ្ញាតឲ្យចូលរួមព្រឹត្តិការណ៍នានា ហើយមានរយៈពេលឈប់ សម្រាកប្របកដោយសុវត្ថិភាព។ រដ្ឋាភិបាលអាល្លឺម៉ង់បានឲ្យដឹងថា នឹងបង្កើនវិធានការរឹតត្បិតមុនឆ្នាំសកល ដូចជាហាមឃាត់ការប្រមូលមនុស្សលើសពី១០នាក់ បិទទ្វារ ហាងបារ ក្លឹប ហើយមិនអនុញ្ញាតឲ្យចូលទស្សនាព្រឹត្តិការណ៍កីឡាធំៗដូចជាការប្រកួត បាល់ទាត់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top