• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិគ្រោះយោបល់លើការបំពេញឯកសារការពាររបាយការណ៍ជាតិរបស់វៀតណាម

 ស្តីពីការ​អនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំង​នឹង​ការធ្វើទារុណកម្ម​ ដើម្បីត្រៀម​លក្ខណៈ​ល្អ​បំផុត​សម្រាប់​កិច្ចការពាររបាយការ​ណ៍ជាតិលើកទីមួយរបស់វៀតណា​ម ស្តីពី​ការអនុវត្ត​អនុសញ្ញា​អង្គការ​សហប្រ​ជា​ជាតិ​ប្រឆាំង​នឹងកា​រធ្វើទារុណកម្ម ​នៅទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វីសក្នុង​ខែវិច្ឆិកា​ខាង​មុខ​នេះ ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃ​​ទី១៥និងទី១៦ នៅទីក្រុងហាណូយ កម្មវិធីអភិវ​ឌ្ឍន៍អង្គការសហប្រជាជាតិ បានរួម​សហការ​ជាមួយ​ក្រសួង​នគរ​បាល​វៀតណាម រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើពីឯកសារស្តីពី កិច្ច​ការ​ពារ​របាយ​ការណ៍​ជាតិ​លើក​ដំបូង​របស់វៀត​ណាម​ ស្តីពីការអនុវត្តអនុសញ្ញាអ.ស. ប ប្រ​ឆាំងនឹង​ការធ្វើទារុណកម្ម។

 
 ទិដ្ឋភាពនៃសិក្ខាសាលា (រូបថតៈ VGP/Thu Le) 

អនុសញ្ញា​ប្រឆាំងទារុណកម្មគឺជាអនុសញ្ញាមួយនៃអនុសញ្ញាសំខាន់ចំនួន៩ ស្តីពីសិទ្ធិមនុស្ស​របស់​អង្គការ​សហប្រ​ជាជា​តិ​ ដែលត្រូវបានអនុម័តនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៨៤ ហើយបានចូលជាធរមាននៅថ្ងៃទី ២៦ ខែ​មិថុនា​ឆ្នាំ​ ១៩៨៧។ ខ្លឹមសារនៃអនុស​ញ្ញានេះ គឺស្របតាមគោលការណ៍​ណែនាំរបស់​បក្សនិង​រដ្ឋវៀត​ណាម​ក្នុង​កិច្ចការ​ពារសិទ្ធិ​មនុស្សដូច្នេះវៀត​ណាម បានផ្តល់សច្ចាប័នយ៉ាងសកម្មលើអ​នុសញ្ញានេះ។
 
​នៅក្នុង​សិក្ខាសាលា​នេះតំណាងវៀតណាមនិងអន្តរ​ជាតិ បានផ្តល់មតិអំពីរចនាសម្ព័ន្ធមាតិ​កា និង​ព័ត៌មាន​ដែលត្រូវ​បាន​បង្ហាញនៅក្នុងសុន្ទរកថារបស់ប្រធានគ​ណៈប្រតិភូអន្តរស្ថាប័នរបស់វៀតណាម ចំ​ពោះមុ​ខ គណៈកម្មាធិកា​រប្រឆាំងនឹងការធ្វើទារុណកម្មរបស់អង្គការសហប្រជាជាតិ។​ មតិជា​ច្រើន​ក៏បាន​ចូល​រួមចំណែក​ទៅក្នុង​ខ្លឹម​សារនៃការឆ្លើយតបរបស់គណៈកម្មការ​ពាក់ព័ន្ធដល់ការអនុវត្ត ​អនុសញ្ញា​ដើម្បីបំពេញ​ឯសារការ​ពាររបាយ​ការណ៍​របស់វៀតណាម៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top