• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្លែគូលេនវៀតណាមជ្រៀតចូលទីផ្សារអូស្ត្រាលី

ក្នុងឆ្នាំនេះ ផ្លែគូលេនវៀតណាមមិនត្រឹមតែបានលក់ចេញនៅទីផ្សារក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងបាននាំចេញ​ទៅ​ក្នុងប្រទេសនិងតំបន់ដែនដីជាង ៣០កន្លែងទៀតផង ក្នុងនោះមានអូស្ត្រាលីដែលជាទីផ្សារទាមទារបទដ្ឋានដ៏ តឹងរឹងចំពោះផ្លែឈើស្រស់។

ផ្លែគូលេនវៀតណាមនៅអូស្ត្រាលី (រូបថត៖ vov.vn)

ចាប់ពីឆ្នាំ២០១៥មក ផ្លែគូលេនស្រស់របស់វៀតណាមត្រូវបានក្រសួងកសិកម្មអូស្ត្រាលីអនុញ្ញាតឲ្យនាំចូលក្នុងប្រទេសនេះ។ លោក Hoang Luat ដែលជាម្ចាស់សហគ្រាសជំនាញខាងនាំចេញនាំចូលទំនិញ និងក៏ជាជាម្ចាស់ផ្សារទំនើបលក់ទំនិញអាស៊ីចំនួន៥កន្លែងដ៏ធំបំផុតនៅរដ្ឋ Australia MCQ ខាងលិច បានឲ្យដឹងថា៖

“យើងខ្ញុំនាំចូលផ្លែគូលេនបានប៉ុន្មានលើកហើយ។ លក់ដាច់ណាស់ ព្រោះថាផ្លែត្រូវបានដឹកជញ្ជូនដោយយន្តហោះ ដូច្នេះបានជាត្រឹមតែចំណាយពេលវេលាពី៣ដល់ ៤ ថ្ងៃប៉ុណ្ណោះ ចាប់ពីពេលប្រមូលផលដល់ពេល​យក​មក​ដាក់លក់ នៅផ្សារទំនើប។ ដោយហេតុនេះផ្លែគូលេនរក្សាបាននូវគុណភាពល្អ ហើយត្រូវបានអតិថិជន​អូស្ត្រាលី​និយមចូលចិត្ត”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top