
(រូបថត៖ TTXVN)
នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នៅអគាររដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានជួបសំណេះសំណាលជាមួយបុគ្គលឆ្នើម នានា ដែលទទួលបានពានរង្វាន់ Nguyen Duc Canh លើកទី៣។ ពានរង្វាន់ឆ្នាំ ២០១៨នេះ ត្រូវបានប្រគល់ជូនបុគ្គលឆ្នើមចំនួន៧០រូប ដែលតំណាងឲ្យ ប្រជាកម្មករ ពលករ និយោជិតប្រមាណជាង១០លាននាក់ក្នុងទូទាំងប្រទេស។
ថ្លែងមតិក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖ “បក្សកុម្មុយនិស្តវៀតណាមបានកំណត់ថា ភារកិច្ចជំរុញឧស្សាហូបនីយកម្ម ទំនើបកម្មគឺជាភារកិច្ចស្នូល និងជាយុទ្ធសាស្ត្រដើម្បីនាំវៀតណាមអភិវឌ្ឍន៍កាន់ តែខ្លាំងមាំមួន ប្រជាធិបតេយ្យ សមភាពនិងអារិយ្យធម៌ពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយហេតុនេះ វណ្ណកម្មករ ពលករវៀតណាម ត្រូវធ្វើជាយុទ្ធជននៅលើរណសិរ្ស ផលិតកម្ម។ នេះជាភារកិច្ចនយោបាយរបស់ខ្លួន។ យើងត្រូវខិតខំប្រឹងប្រែង សម្រេចភារកិច្ចរបស់ខ្លួនដោយផលិតភាពខ្ពស់បំផុត ហើយមានការផ្ដួចផ្ដើមគំនិត កែលំអដំណើរការធ្វើការ ដើម្បីធ្វើឡើងផលិតផលមានគុណភាពល្អជាង”។
លោកស្រីប្រធានរដ្ឋសភាអះអាងថា ដោយការទទួលខុសត្រូវរបស់ខ្លួន រដ្ឋសភានឹងបែងចែកថវិកាប្រចាំឆ្នាំឲ្យបានសមស្របដើម្បីថែទាំល្អជីវភាពរស់នៅ របស់ប្រជាពលករ ព្រមទាំងឃ្លាំងមើលការអនុវត្តគោលនយោបាយស្ដីពីពលករ ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម