ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម៖ វណ្ណកម្មករ ពលករត្រូវជាយុទ្ធជននៅលើ រណសិរ្សផលិតកម្ម


 (រូបថត៖ TTXVN)

 នាថ្ងៃទី២៦​ ខែកក្កដា ឆ្នាំ​២០១៨ នៅអគាររដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បាន​ជួបសំណេះសំណាលជាមួយបុគ្គលឆ្នើម នានា ដែលទទួលបានពានរង្វាន់ Nguyen Duc Canh លើកទី៣។ ពាន​រង្វាន់ឆ្នាំ ២០១៨នេះ ត្រូវបានប្រគល់ជូនបុគ្គលឆ្នើមចំនួន៧០រូប ដែលតំណាងឲ្យ ប្រជាកម្មករ ពលករ និយោជិត​​ប្រមាណជាង១០លាននាក់ក្នុងទូទាំងប្រទេស។ 

ថ្លែង​មតិ​ក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖ “បក្សកុម្មុយនិស្ត​វៀត​ណាម​បាន​កំណត់​ថា ​ភារកិច្ចជំរុញឧស្សាហូបនីយកម្ម ទំនើបក​ម្មគឺជាភារកិច្ចស្នូល​ និង​ជាយុទ្ធសាស្ត្រដើម្បី​នាំវៀត​ណាម​អភិវឌ្ឍន៍​កាន់ ​តែខ្លាំងមាំមួន ប្រជាធិបតេយ្យ សមភាព​និងអារិយ្យធម៌ពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយហេ​តុនេះ វណ្ណកម្មករ​ ពលករវៀតណាម ត្រូវធ្វើជាយុទ្ធជននៅលើរណសិរ្ស ផលិតកម្ម។ នេះជាភារកិច្ចនយោបាយរបស់ខ្លួន។ យើងត្រូវ​ខិត​ខំប្រឹងប្រែង សម្រេចភារកិច្ចរបស់ខ្លួនដោយផលិតភាពខ្ពស់បំផុត ហើយមានការផ្ដួចផ្ដើមគំនិត កែលំអដំណើរ​ការធ្វើការ ដើម្បីធ្វើឡើងផលិតផលមានគុណភាពល្អជាង”។
 
លោកស្រី​ប្រធានរដ្ឋសភាអះអាងថា ដោយការទទួលខុសត្រូវរបស់ខ្លួន រដ្ឋសភានឹងបែង​ចែក​ថវិកា​ប្រចាំ​ឆ្នាំឲ្យ​បាន​សម​ស្របដើម្បីថែទាំល្អជីវភាពរស់នៅ របស់ប្រជាពលករ ព្រមទាំងឃ្លាំង​មើល​ការ​អនុវត្ត​គោល​នយោបាយ​ស្ដីពី​ពលករ​ ផងដែ​រ៕ 

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 


top