• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានគណៈកម្មាធិការចលនាមជ្ឈឹមអញើ្ជញទៅបំពេញការងារនៅខេត្ត Dien Bien


ប្រធានគណៈកម្មាធិការចលនាមជ្ឈឹមអញើ្ជញទៅបំពេញការងារនៅខេត្ត Dien Bien

ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី៩និងទី១០កុម្ភះ លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចលនាមជ្ឈឹម​ បាន​អញ្ជើញទៅបំពេញការងារនៅ​ខេត្ត Dien Bien។ ថ្លែងមតិនៅទីនេះ លោកស្រីTruong Thi Mai បានលើក​សរសើរ​បណ្ដាការខំប្រឹងប្រែងរបស់បក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត Dien Bien ក្នុងឆ្នាំ២០១៦ ជាពិសេសគឺកិច្ចការពារអធិបតេយ្យភាព រក្សារឹងមាំសន្តិសុខ​ សណ្ដាប់ធ្នាប់នៅតំបន់ព្រំដែន។ ទន្ទឹមនឹងនោះ​ លោក​ស្រីកីបានស្នើអោយខេត្តត្រូវបន្តយកចិត្តទុកដាក់ថែមទៀតចំពោះគុណភាពជីវភាពរស់នៅរបស់ប្រជាជននិងការងារចលនាប្រជាជន ជាពិសេសគឺក្នុងវិស័យសាសនាជនជាតិ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

វៀតណាមមានចៅក្រមជាលើកដំបូង នៅតុលាការអន្តរជាតិខាងច្បាប់សមុទ្រ

វៀតណាមមានចៅក្រមជាលើកដំបូង នៅតុលាការអន្តរជាតិខាងច្បាប់សមុទ្រ

នៅថ្ងៃទី១៨ ខែមិថុនា ក្នុងក្របខ័ណ្ឌនៃសន្និសីទលើកទី៣៦ នៃបណ្តាប្រទេសដែលជាសមាជិកនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) នៅទីស្នាក់ការអង្គការសហប្រជាជាតិ (UN) នាទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) សាស្ត្រាចារ្យរង បណ្ឌិត លោកស្រី ង្វៀន ធីឡានអាញ់ (Nguyen Thi Lan Anh) នាយករងវិទ្យាស្ថានការទូត ដែលជាបេក្ខជនរបស់វៀតណាម បានជាប់ឆ្នោតជាចៅក្រមនៃតុលាការអន្តរជាតិខាងច្បាប់សមុទ្រ (ITLOS) សម្រាប់អាណត្តិ ២០២៦ - ២០៣៥ ដោយទទួលបានសំឡេងឆ្នោតគាំទ្រខ្ពស់ជាងគេ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

Top