បំផុសការនិពន្ធអក្សរសាស្ត្រ សិល្បះស្ដីអំពីចំណងសាមគ្គីភាពតស៊ូប្រឆាំងនឹងសង្គ្រាមរវាងប្រទេសទាំងបី
វៀតណាម-ឡាវ-កម្ពុជា
អគ្គស្នងការនយោបាយ កងទ័ពប្រជាជនវៀតណាមបានបំផុសចលនានិពន្ធអក្សរសាស្ត្រសិល្បៈស្ដីអំពី៖ ចំណងសាមគ្គីភាពតស៊ូប្រឆាំងនឹងសង្គ្រាមរវាងប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា នាថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៧។ នេះជាសកម្មភាពមួយពោពេញទៅដោយអត្ថន័យឆ្ពោះទៅរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាចុះហត្ថលេខាអនុសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ ៥៥ ឆ្នាំបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា។ ការនិពន្ធលើកនេះប្រមូលផ្តុំទៅលើវិស័យចំនួន ៥ គឺ៖អក្សរសាស្ត្រ តូរតន្ត្រី វិចិត្រសិល្បៈ ថតរូបនិងខ្សែភាពយន្ត។ ខ្លឹមសារវណ្ណកម្មនឹងប្រមូលផ្តុំទៅលើការលើកសរសើរចំណងសាមគ្គីភាព តស៊ូប្រឆាំងនឹងសង្គ្រាមរវាងកងទ័ពវៀតណាម-ឡាវ-កម្ពុជា ក្នុងការតស៊ូប្រឆាំងសត្រូវឈ្លានពាន ក៏ដូចជាក្នុងបុព្វ
ហេតុកសាងនិងការពារមាតុប្រទេស។ ឧត្តមសេនីយ៍ទោ Nguyen Trong Nghia អនុប្រធាន អគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាមបានសង្កត់ធ្ងន់ថា៖“ នេះជាលើកដំបូងដែលកងទ័ពប្រជាជនវៀតណាមរៀបចំការប្រឡងនិពន្ធអក្សរសាស្ត្រ វិចិត្រសិល្បៈ ដោយមានទ្រង់ទ្រាយធំ និងជ្រាលជ្រៅដូច្នេះ ស្ដីអំពីចំណងសាមគ្គីភាពតស៊ូប្រឆាំងក្នុងសង្គ្រៀមរបស់ប្រទេសទាំងបី ជាពិសេសគឺមានការចូលរួមជួយជ្រោមជ្រែងរបស់កងទ័ពប្រទេសមិត្តទាំងពីរ។ ដូច្នេះ ព្រឹត្តិការណ៍នេះ ក៏ជារបត់សំខាន់មួយស្ដីអំពីចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាងវៀតណាម-ឡាវ-កម្ពុជា។”
រយៈពេលទទួលវណ្ណកម្មចូលរួមការប្រឡងនេះចាប់ពីថ្ងៃនេះដល់ថ្ងៃទី ២០ កញ្ញា ឆ្នាំ២០១៧៕
តាម VOV5-វិទ្យុសម្លេងវៀតណាម