ព័ត៌មាន

បំផុសការនិពន្ធអក្សរសាស្ត្រ សិល្បះស្ដីអំពីចំណងសាមគ្គីភាពវៀតណាម-ឡាវ-កម្ពុជា


បំផុសការនិពន្ធអក្សរសាស្ត្រ សិល្បះស្ដីអំពីចំណងសាមគ្គីភាពតស៊ូប្រឆាំងនឹងសង្គ្រាមរវាងប្រទេសទាំងបី
វៀតណាម-ឡាវ-កម្ពុជា

អគ្គស្នងការនយោបាយ កងទ័ពប្រជាជនវៀតណាមបានបំផុស​ចលនានិពន្ធអក្សរសាស្ត្រសិល្បៈស្ដីអំ​ពី​៖​ ចំ​ណង​សាមគ្គីភាពតស៊ូប្រឆាំងនឹងសង្គ្រាមរវាង​ប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា នាថ្ងៃទី៣១ ខែមិនា ឆ្នាំ​២០១៧​។ នេះជាសកម្មភាព​មួយពោពេញទៅដោយអត្ថន័យឆ្ពោះទៅរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវា​ចុះហត្ថលេខាអនុសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ ​៥៥ ឆ្នាំបង្កើតទំនាក់ទំនងការ​ទូត​វៀត​ណាម​-កម្ពុជា។  ការនិពន្ធលើកនេះ​ប្រមូល​ផ្តុំ​ទៅលើវិស័យចំនួន ៥ គឺ៖អក្សរសាស្ត្រ តូរតន្ត្រី វិចិត្រសិល្បៈ ថតរូបនិងខ្សែភាព​យន្ត។ ខ្លឹមសារវណ្ណកម្មនឹងប្រមូលផ្តុំទៅលើការលើកសរសើរចំណងសាមគ្គីភាព តស៊ូប្រឆាំង​នឹងសង្គ្រាមរវាងកងទ័ពវៀតណាម-ឡាវ-កម្ពុជា ក្នុងការតស៊ូប្រឆាំងសត្រូវឈ្លាន​ពាន ក៏ដូចជាក្នុងបុព្វ
ហេតុកសាងនិងការពារមាតុប្រទេស។ ឧត្តមសេនីយ៍ទោ ​Nguyen Trong Nghia អនុប្រធាន អគ្គស្នងការនយោបាយកងទ័ព​ប្រជាជន​វៀតណាមបានសង្កត់ធ្ងន់ថា៖“ នេះជាលើកដំបូងដែលកងទ័ពប្រជាជន​វៀត​ណាម​​រៀបចំការប្រឡងនិពន្ធអក្សរសាស្ត្រ វិចិត្រសិល្បៈ ដោយមានទ្រង់ទ្រាយធំ និងជ្រាលជ្រៅដូច្នេះ ស្ដីអំពី​ចំ​ណងសាមគ្គីភាពតស៊ូប្រឆាំងក្នុងសង្គ្រៀមរបស់ប្រទេសទាំងបី ជាពិសេសគឺមានការចូលរួមជួយជ្រោម​ជ្រែង​របស់កងទ័ពប្រទេសមិត្តទាំងពីរ។ ដូច្នេះ ព្រឹត្តិការណ៍នេះ ក៏ជា​របត់សំខាន់មួយស្ដីអំពីចំណងសាមគ្គីភាព​ មិត្តភាព កិច្ចសហប្រតិបត្តិការរវាង​វៀតណាម-ឡាវ-កម្ពុជា។”

រយៈពេលទទួលវណ្ណកម្មចូលរួមការប្រឡងនេះចាប់ពីថ្ងៃនេះដល់ថ្ងៃទី ២០​ កញ្ញា ឆ្នាំ២០១៧៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


top