• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បំផុសកម្មវិធី “សេចក្ដីប្រាថ្នាសម្រាប់កុមារ”

ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam ថ្លែងនៅពិធីបំផុសកម្មវិធី "សេចក្ដីប្រាថ្នាសម្រាប់កុមារ"។ (រូបថត៖ VGP)
 

កម្មវិធីនេះគឺសំដៅឧទ្ទេសនាម រីកសាយភាយនិងអំពាវនាវឲ្យប្រមូលផ្ដុំប្រភព ធនធានសម្រាប់ជួយឧបត្ថម្ភដល់ការអភិវឌ្ឍផ្នែកអប់រំនៅតំបន់ដែលមានស្ថានភាព លំបាក តំបន់ឆ្ងាយដាច់ស្រយាល តំបន់ជនជាតិភាគតិច។

ដោយជួយជ្រោមជ្រែងទិវាធ្វើការងារល្អលើទូទាំងពិភពលោក - Good Deeds Day ឆ្នាំ២០២១ នារសៀលថ្ងៃទី១១ មេសា នៅទីក្រុងហាណូយ ក្រសួងអប់រំនិងបណ្ដុះ បណ្ដាល មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ មជ្ឈឹមសមាគមន៍កាកបាទក្រហម វៀតណាម និងគម្រោងការណ៍ប្រព័ន្ធចំណេះដឹងឌីជីថល វៀតណាម បានសហការ រៀបចំពិធីបំផុសកម្មវិធី “សេចក្ដីប្រាថ្នាសម្រាប់កុមារ”។

កម្មវិធីនេះគឺសំដៅឧទ្ទេសនាម រីកសាយភាយនិងអំពាវនាវឲ្យប្រមូលផ្ដុំប្រភព ធនធានសម្រាប់ជួយឧបត្ថម្ភដល់ការអភិវឌ្ឍផ្នែកអប់រំនៅតំបន់ដែលមានស្ថានភាព លំបាក តំបន់ឆ្ងាយដាច់ស្រយាល តំបន់ជនជាតិភាគតិច។ ថ្លែងនៅពិធីនេះ ឧបនាយក រដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖ “កម្មវិធីនេះមិនត្រឹមតែមានបំណងចង់ទទួលបានការរួមវិភាគទានជាទឹកប្រាក់ពីសំណាក់អ្នកផ្ដល់ជំនួយប៉ុណ្ណោះទេ ថែមទាំងមានបំណងចង់តភ្ជាប់បណ្ដាសប្បុរសជន ក៏ដូចជាគណៈ កម្មាធិការបក្សនិងអាជ្ញាធរគ្រប់ជាន់ថ្នាក់ទៀតផង តាមរយៈការបំផុស កម្មវិធីនៅតាមសាលារៀនទាំងអស់។ បណ្ដាលោកគ្រូអ្នកគ្រូ ឪពុកម្ដាយសិស្សា នុសិស្ស គួរតែធ្វើបច្ចុប្បន្នកម្មនូវតម្រូវការជាក់ស្ដែងបំផុតរបស់សិស្សានុសិស្សនៅក្នុង ថ្នាក់រៀនរបស់ខ្លួន សាលារៀនរបស់ខ្លួន ដើម្បីរាល់តម្រូវការទាំងនេះត្រូវបានបញ្ជូនទៅ ហើយបែងចែកទៅជាក្រុមនីមួយៗ”។

នៅពិធីបំផុសកម្មវិធី “សេចក្ដីប្រាថ្នាសម្រាប់កុមារ” សហគ្រាសទាំងជាតិនិងអន្តរជាតិជា ច្រើន បានសន្យាផ្ដល់ជំនួយ រួមដំណើរជាមួយកម្មវិធី ហើយប្រគល់ជូនសំណង់ “សាលារៀនស្អាតសម្រាប់កុមារ” “ផ្ទះពាក់កណ្ដាលអន្តេវាសិកសម្រាប់កុមារ” ចំនួន១៦; ប្រគល់ អាហារពេលថ្ងៃត្រង់ជូនកុមារចំនួន៣ម៉ឺននាក់ ព្រមទាំងអាហារូបករណ៍ អំណោយ ចំនួន២ម៉ឺនកញ្ចប់ជូនសិស្សានុសិស្សផងដែរ។ អំណោយទាំងនោះមានតម្លៃសរុបចំនួន ១២៧ ពាន់លានដុង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top